តើវិស័យទេសចរណ៏នៅប្រទេសកម្ពុជា ចែកចេញជាប៉ន្មានផ្នែក? ចូរបកស្រាយ។

វិស័យទេសចរនៅប្រទេសកម្ពុជា ចែកចេញជា៥ផ្នែកគឺ៖

  • ទេសចរណ៏វប្បធម៌ ជាដំណើរកម្សាន្ត តាមតំបន់ដែលមានប្រាង្គប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ដារបូជា ប្រពៃណីទំនៀមទំលាប់ ល្បែងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី ជាដើម
  • ទេសចរណ៏ធម្មជាតិ ជាដំណើរកម្សាន្ត តាមតំបន់ដែលមានសម្រស់ធម្មជាតិ តំបន់ការពារសត្វព្រៃ មច្ឆជាតិ និង របៀបគ្រប់គ្រងការរស់នៅ ជំនឿ សាសនា របស់ជនជាតិភាគតិច
  • ទេសចរណ៏អរូបី ជាដំណើរកម្សាន្ត តាមតំបន់ដែលមានជំនឿលើអារក្ស អ្នកតា ជាដើម
  • ទេសចរណ៍កែច្នៃ ជាដំណើរកម្សាន្ត តាមតំបន់ដែលបានក្លាយទៅជារមណីយដ្ឋាន កីឡា មជ្ឈមណ្ឌលកម្សាន្ត ក្លឹប រង្គសាល និង កន្លែងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ រួមមាន ឆ្នេរសមុទ្រ កោះ ជាដើម
  • ទេសចរណ៍ជំនួញ ជាដំណើរកម្សាន្តលំហែកាយរបស់អ្នកបណ្ដាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់វិនិយោគ បញ្ហានេះទាក់ទងនឹងឧស្សាហកម្មទេសចរណ៍៕
១២៦៣៧
ថ្ងៃអាទិត្យ ខែវិច្ឆកា ០៥ ២០១៧
អង កុសល

ពាក្យទាក់ទង

ប្រទេសកម្ពុជា

មតិយោបល់

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.