ចូរនិយាយពីអត្ថន័យនៃនិមិត្តសញ្ញាអាស៊ាន និង ទង់អាស៊ាន?

និមិត្តសញ្ញាអាស៊ាន និង ទង់អាស៊ានតំណាងអោយសហគមន៍អាស៊ានមួយដែលមានស្ថិរភាព សន្តិភាព រួបរួមគ្នា និង ប្រកបដោយថាមពល។

ពណ៌របស់និមិត្តសញ្ញា និង ទង់អាស៊ានមានពណ៌ ខៀវ ក្រហម ស និង ពណ៌លឿង ដែលមានពណ៌ទាំងអស់នេះតំណាងអោយពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់៕

អត្ថន័យនៃពណ៌នីមួយៗគឺ៖

  • ពណ៌ខៀវ តំណាងអោយសន្តិភាព និង ស្ថេរភាព។
  • ពណ៌ក្រហម តំណាងអោយសេចក្តីក្លាហាន និង ភាពស្វាហាប់ ថាមពល។
  • ពណ៌ស តំណាងអោយ ភាពបរិសុទ្ធ ស្អាតស្អំ។
  • ពណ៌លឿង តំណាងអោយវិបុលភាព ភាពសប្បូរសប្បាយ។
  • ដើមស្រូវទាំង១០ តំណាងអោយសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំង ១០ នៅអាស៊ីអាគ្នេយ៍អោយក្លាយជាសមាគមន៍មួយប្រកបដោយ មិត្តភាព និង សាមគ្គីភាព។
  • រង្វង់៧ព័ទ្ធជំវិញ តំណាងអោយឯកភាពគ្នារបស់អាស៊ាន។
៩៣៣៥
ថ្ងៃព្រហស្បតិ៍ ខែវិច្ឆកា ៣០ ២០១៧
អង កុសល

ពាក្យទាក់ទង

អាស៊ាន

មតិយោបល់

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.