តើវត្តអារាមមានតួនាទីដូចម្តេចខ្លះចំពោះសហគមន៍?

តួនាទីវត្តអារាមចំពោះសហគមន៍

  • ឃ្លាំងវប្បធម៌ = រក្សាទំនៀមទំលាប់ប្រពៃណី គម្ពីរក្បួនខ្នាត ក្បូនច្បាប់នានា ក្បួនតម្រាផ្សេងៗ។
  • កន្លែងដោះស្រាយទំនាស់ = ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយសន្តិវិធី និង ប្រកបដោយ ប្រសិទ្ធភាព ផ្សះផ្សាយបង្រូបបង្រួម ជីកកប់ទំនាស់។ ឧ.ចៅអធិការតែងតែមានឥទ្ធិពលទៅលើឧបាសកឧបាសិការ។
  • ប្រភពមូលនិធិសម្រាប់កសាងហេដ្ធារចនាសម្ព័ន្ធតាមរយៈភាគទានឬបុណ្យផ្កាសាមគ្គី ដើម្បីយកប្រាក់កសាងឬជួសជុលផ្លូវលំ សាលារៀន ទំបន់ប្រឡាយ គិលានធ្ធានស្ពានសាលាឆទានជាដើម។
  •  កសាងកន្លែងព្យាបាលផ្លូវចិត្ត៖ ផ្តល់ប្រឹក្សា ពិគ្រោះយោបល់ រកមធ្យោបាយដោះស្រាយបញ្ហា លំបាកក្នុងគ្រួសារ ឬ ក្នុងសហគមន៍ អប់រំផ្លូវចិត្តតាមរយៈសមាធិ ឬ វិបស្សនាដើម្បីជំរះភាពសៅហ្មមពីក្នុងចិត្ត ផ្តល់ទស្សនៈទាន
  • ប្រមូលផ្តុំសាមគ្គី៖ ការជួបជុំបរិស័ទធ្វើបុណ្យ បង្កឱ្យមានសទ្ធាជ្រះថ្លា សប្បុរសធម៌ ករុណាធម៌សាមគ្គីធម៌ តាមផ្លូវកាយចិត្ត បញ្ញា វាចា និង សម្ភារ។
  • អប់រំផ្លូវចិត្តដល់យុវជន៖ តាមរយៈការបួស អប់រំសីលធម៌ អហិស្សា អប់រំផ្លូវចិត្តដល់យុវវ័យកុំឱ្យភ្លើតភ្លើន កុំឱ្យ ស្រើបស្រាលឱ្យចេះបង្រូបបង្រួមការវាចា ចិត្ត។
  • កន្លែងផ្តល់ចំណេះដឹង៖ នៅតាមជនបទ ទីដាច់ស្រយាល ពីបុរាណ មិនទាន់មានសាលារៀន ចំណេះទូទៅតាមរយៈ ការបួសររៀន សាមណេរ មានលទ្ធភាពរៀនលេខនព្វន្ត រៀនអក្សរររៀនច្បាប់ផ្សេងៗពីរត្តអារាម។
  • បន្ទាយបណ្តុះបណ្តាលវិជ្ជាជីវៈ៖ បណ្តុះជំនាញជាក់ស្តែងតាមរយៈសកម្មភាព ប្រតិបត្តិ សិប្បកម្មបណ្តុះកូនឈើ ដាំកូនឈើ ធ្វើតុទូ កៅអី...
  • មណ្ឌលអប់រំសុខភាព និង អនាម័យ៖ ផឹកទឹកឆ្អិន បន្ទោរបង់ក្នុងបង្គន់ អនាម័យក្នុងការហូបចុក
  • មណ្ឌលអប់រំមហាជនទូទៅ៖ ផ្តល់ធម្មទាន ជាសំណងអាមិលទាន ដែលបរិស័ទយកទៅវត្ត ទូន្មានប្រៀនប្រដៅ ក្រើនរំលឹកបរិស័ទឱ្យយល់ដឹងខុសត្រូវ ស្គាល់គុណ ស្គាល់ទោស ស្គាល់បុណ្យ ស្គាល់បាប កុសល និងអកុសល រៀរចាកផុតកិលេស អរិជ្ជា និងតណ្ហា និងផ្សព្វផ្សាយមេត្តាធម៌
  • កន្លែងសក្ការៈបូជា៖ តំកល់ពុទ្ធបដិមា តំកល់អដ្ធិធាតុបុព្វការីជន កន្លែងបញ្ចុះសព។
  • កន្លែងមានធុរៈមហាជន៖ ឱ្យខ្ចីចាន ឆ្នាំង ខ្ទះ កន្ទេល ខ្នើយ ប្រដាប់ប្រដាប្រើប្រាស់ដទៃទៀតពេលបរិស័ទមាន ធុរៈរវល់ដូចជា ពិធីបុណ្យ អាពាហ៍ពិពាហ៍
  • រមណីយដ្ធានលទ្ធកម្ម៖ សម្រាប់ការកំសាន្ត ការលំហែ ការបំបាត់អផ្សុក ជាពិសេសពេលបុណ្យទានដែលមាន ល្បែងប្រជាប្រិយ ឬសិល្បៈកំសាន្ត កន្លែងបន្ធូរអារម្មណ៍ជាដើម។
២៤៥០
ថ្ងៃពុធ ខែមករា ១៧ ២០១៨
អង កុសល

ពាក្យទាក់ទង

វត្ត

មតិយោបល់

Sponsored Content
KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.