តើរបៀបសំពះរបស់ខ្មែរមានប៉ុន្មានយ៉ាង? ចូររៀបរាប់ពីរបៀបសំពះនីមួយៗ។

ចម្លើយ

របៀបសំពះខ្មែរមាន៥គឺ៖

១. កម្ពស់ត្រឹមទ្រូង ៖ សម្រាប់សំពះ វ័យ ឋានៈស្មើគ្នា ឬ មិត្តភក្តិ។
២. កម្ពស់ត្រឹមមាត់ ៖ សម្រាប់សំពះ វ័យចាស់ជាង ឋានៈធំជាង ឬ ចៅហ្វាយនាយ។
៣. កម្ពស់ចុងច្រមុះ ៖ សម្រាប់សំពះ មាតាបីតា ជីដូនជីតា ឬ គ្រូបាអាចារ្យ។
៤. កម្ពស់ត្រឹមចិញ្ចើម ៖ សម្រាប់សំពះ ព្រះមហាក្សត្រ ព្រះសង្ឃ ឬ វត្ថុស័ក្តិសិទ្ធិ សក្ការៈ។
៥. កម្ពស់ចិញ្ចើមឡើងលើ ៖ សម្រាប់សំពះ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬ បួងសួង។