ខ្មែរនគរ
ចូររៀបរាប់អំពីសីលប្រាំរបស់ព្រះពុទ្ធសាសនារួចធ្វើការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ក. បញ្ចសីល ឬសីល៥
បាណា : វៀរចាកការសម្លាប់ជីវិត
អទិន្ទា : វៀរចាកការលួចទ្រព្យអ្នកដទៃ
កាមេ : វៀរចាកការប្រព្រឹត្តខុស
មុសា : វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច
សុរា : វៀរចាកការសេពគ្រឿងស្រវឹង ។
ខ. សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ
មាត្រា ៣២ :ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិតមានសេរីភាពនិងមានសន្តិសុខផ្ទាល់ខ្លួន
មាត្រា ៤៤ : ជនណាក៏ដោយមានសិទ្ធិជាម្ចាស់កម្មសិទ្ធិទោះជាសមូហភាពក្តី
មាត្រា ៤៦ :អំពើលក់ដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្មនិងអំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់
មាត្រា ៤១ : ប្រជាពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ
មាត្រា ៣៨ : ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងបុគ្គលណាមួយ
មាត្រា ៤៨ : សិទ្ធិបានត្រូវទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច រីកាមគុណលើកុមារ
មាត្រា ៣១ : ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុនច្បាប់មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់
មាត្រា ៦៤ : រដ្ឋហាមឃាត់ និងផ្តន្ទាទោសដល់ជនណាដែលនាំចូល ផលិត លក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយ ។ ល ។
០
១៩៩៦
ថ្ងៃពុធ ខែឧសភា ២០ ២០២០
០ មតិយោបល់
សរសេរមតិយោបល់របស់អ្នក
ពាក្យទាក់ទង
Privacy Policy
About Us