អក្សរសិល្ប៍ < អក្សរ + សិល្ប៍ ឬសិល្បៈ
-អក្សរ ៖ ស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា បង្កើតឡើងដោយក្រុមមនុស្ស។
-សិល្ប៍ ឬសិល្បៈ ៖ ជាការតាក់តែង ការរចនា ឆ្លាក់ គូរ ច្រៀង រាំ។
+ចំពោះនិយមន័យអក្សរសិល្ប៍នេះ មានទស្សនៈជាច្រើនផ្សេងៗគ្នា ៖
#ទស្សនៈលោក_អេជេនឡាប្លេនី ៖
លោកបានឱ្យនិយមន័យទៅលើអក្សរសិល្ប៍ថា “អក្សរសិល្ប៍ ជាមែកធាងមួយនៃសិល្បៈ”។
#ទស្សនៈលោក_សង់ប៉ូសាត
លោកបានឱ្យនិយមន័យទៅលើអក្សរសិល្ប៍ថា ៉អក្សរសិល្ប៍គឺជាការបញ្ចេញគំនិតទាក់ទង ដោយអារម្មណ៍ មនោសញ្ចេតនា មតិ និងដោយពាក្យសម្តី ជាសម្លេងកត់ត្រាទុកដើម្បីជាមធ្យោបាយធ្វើសកម្មភាពផង និងជាសិល្បៈផង”។
#ទស្សនៈលោក_កេង វ៉ាន់សាក់
លោកបានឱ្យនិយមន័យថា “អក្សរសិល្ប៍ជាវិទ្យាស្យង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាមសង្គមនីមួយៗ និងដោយសិល្ប៍វិធី”។
#ទស្សនៈ ម៉ាក្ស-លេនីន
លោកបានឱ្យនិយមន័យថា ‘អក្សរសិល្ប៍ជាមធ្យោបាយដ៏ស្តួចស្តើង វិសេសវិសាល សម្រាប់យល់ដឹងពីតថភាពសង្គម និងជាកត្តាសំខាន់មួយនៃជីវភាពរស់នៅ”។
ពាក្យទាក់ទង