តើពាក្យវិមជ្ឈការមានន័យដូចម្ដេចខ្លះ? តើមជ្ឈការ និងវិមជ្ឈការមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ?

ចម្លើយ

តើពាក្យវិមជ្ឈការមានន័យដូចម្ដេចខ្លះ? តើមជ្ឈការ និងវិមជ្ឈការមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ?

Answer

Answer 1

user icon

Phon2018-06-12 11:00

ក. វិមជ្ឈការៈ មានន័យថាជាការប្រគល់បុគ្គលភាពគតិយុតិ្តរបស់រដ្ឋឱ្យទភសមូហភាព ដែនដីទាំងឡាយណាដែលស្ថិតនៅក្រៅសមូហភាពរដ្ឋ ដើម្បីឱ្យសមូហភាពដែនដីនោះមានស្វ័យភាណក្នុងការរៀបចំប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានការរីកចម្រើនទាំងខាងផ្នែកស្មារតី និងខាងផ្នែកសម្ភារៈ។

ខ.មជ្ឈការ និងវិមជ្ឈការមានលក្ខណៈខុសគ្នាដូចតទៅ

+ មជ្ឈការ

  • ប្រមូលផ្ដុំងំណាចនៅតែក្នុងដៃបុគ្គល ឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស
  • អាចឈានទៅរកការអនុវត្តរបបផ្ដាច់ការ បុគ្គលនិយម
  • ប្រើនយោបាយប្រជាភិថុត បោកប្រាស់ប្រជាជានខ្លួនឯង ដើម្បីអំណាចផ្ទាល់ខ្លួន
  • ជារដ្ឋបាលមានលក្ខណៈបិទជិត។
  • ប្រជាពលរដ្ឋគ្មានសិទ្ធិសម្រេចលើវាសនាប្រទេសជាតិ

+ វិមជ្ឈការ

  • មានការចែករំលែកអំណាចក្នុងប្រព័ន្ធអភិបាលកិច្ចតាមរយៈការផ្ទេរអំណាចនៃរដ្ឋបាលកណ្ដាលរួមទាំងការទទួលខុសត្រូវនឹងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឱ្យទៅរដ្ឋបាលមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
  • រដ្ឋអំណាច ឬអាជ្ញាធរកណ្ដាលមិនលូកដៃ ឬមិនចូលទៅធ្វើជំនួស
  • ពង្រីកលទ្ធិប្រជាធិបតេយ្យ។
  • ពង្រីកស្វ័យភាពគ្រប់គ្រងលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
  • ប្រជាពលរដ្ឋជាម្ចាស់វាសនាលើប្រទេសជាតិ លើវាសនាខ្លួនផ្ទាល់។