តើវិមជ្ឈការជាអ្វី ? ចូរបង្ហាញពីភាពខុសគ្នារវាងវិមជ្ឈការ និងវិសហមជ្ឈការ ?

វិមជ្ឈការ គឺជាការផ្ទេរអំណាច និងការទទូលខុសត្រូវលើមុខងារសាធារណះពីរដ្ឋបាលកណ្ដាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋាន ដើម្បីធានាគុណភាព ប្រសិទ្ទភាពនៃប្រពន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធអំណាច និងសមត្ថភាពនៃកម្រិតថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ ។

            បង្ហាញពីការខុសគ្នារវាងវិមជ្ឈការ និងវិសហមជ្ឈការ:

            *វិមជ្ឈការ

            -គោលបំណងដើម្បីអោយប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ

            -អង្គភាពអនុវត្តគឺជានីតិបុគ្គលដាច់ដោយឡែក

            -មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ

            -ទទូលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរដ្ឋាភិបាល

            -តម្រូវអោយមានការចូលរួមពីប្រជាពលរដ្ឋ

            -មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ ។

            *វិសហមជ្ឈការ

            -គោបំណងដើម្បីបង្ខិតការទទូលខុសត្រូវរបស់រដ្ឋអោយនៅជិតប្រជាពលរដ្ឋនិងធ្វើអោយការ ផ្ដល់សេវាសាធារណះដល់ប្រជាពលរដ្ឋកាន់តែរហ័ស និងមានប្រសិទ្ធិភាព ។

            -មន្ត្រីអនុវត្តកើតចេញពីការតែងតាំង

            -ធ្វើជាតំណាងរដ្ឋាភិបាលថ្នាក់ជាតិ

            -មិនតម្រូវអោយមានការចូលរួមពីប្រជាពលរដ្ឋឡើយ

            អនុវត្តក្នុងនាមស្ថាប័ន ដែលធ្វើប្រតិភូកម្ម ។

៣៧៩៣
ថ្ងៃពុធ ខែឧសភា ២០ ២០២០
ahlen

មតិយោបល់

Sponsored Content
KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.