បុព្វបុរសខ្មែរតែងប្រៀនប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណ ៦ យ៉ាង តើមានគុណអ្វីខ្លះ?ចូររៀបរាប់?

១- គុណឪពុក រួមមានឪពុកបង្កើត ឪពុកក្មេក ឪពុកចិញ្ចឹម អាណាព្យាបាលប្រុស ។
២- គុណម្ដាយ រួមមានម្ដាយបង្កើត ម្ដាយក្មេក ម្ដាយចិញ្ចឹម អាណាព្យាបាលស្រី ។
៣- គុណបង គុណព្រះមហាក្សត្រ គុណអ្នកដឹកនាំ ដែលឃុំគ្រងរក្សាយើង ។
៤- គុណគ្រូបាធ្យាយ ដែលបានផ្ដល់ចំណេះដឹងសព្វសារពើស្របតាមគតិបណ្ឌិតរបស់យើង ។
៥- គុណញាតិមិត្រ ជាអ្នកជិតឆ្ងាយ ភូមិផងរបងជាមួយដែលធ្លាប់ជួយយើងក្នុងគ្រាមានអាសន្នអន់ក្រ ។
៦- គុណព្រះរតនត្រ័យ ដែលបានផ្ដល់នូវការអប់រំបន្ទុំចិត្តឱ្យយើងបានជាមនុស្សប្រសើរ ។

៧៣០
ថ្ងៃសៅរ៍ ខែឧសភា ២៣ ២០២០
ahlen

មតិយោបល់

Sponsored Content
KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.