ខ្មែរនគរ
មូលហេតុអ្វីខ្លះដែលនាំអោយយុវវ័យប្រឡូកក្នុងគ្រឿងញៀន?
មានមួលហេតុពីរដែលនាំអោយយុវវ័យប្រឡូកជាមួយគ្រឿងញៀន៖
កត្តាខ្លួនឯង
ការចង់សាកល្បង ភាពភ្លើតភ្លើន ចង់សប្បាយ និងអស់សង្ឃឹមនឹងរឿងអ្វីមួយ
ការចូលចិត្តធ្វើតាមនណាម្នាក់ ឬតាមភាពយន្នវិដេអូ
អ្នកធ្វើការប្រើកំលាំងខ្លាំង ដូចជាកម្មកនេសាទ សំណង់ ឬអ្នករត់តាក់ស៊ី(ដោយយល់ថាថ្នាំងញៀនជួយលើកកំលាំង)។
កត្តាគ្រួសារ
ភាពក្រីក្រក្នុងគ្រួសារជាមួលហេតុដែលនាំអោយយុវវ័យចាកចោលពីផ្ទះស្វែងរកការងារធ្វើ ដែលអាចប្រឈមមុខជាមួយក្រុមអ្នកប្រើគ្រឿងញៀន និងអាចឈានទៅរកការប្រើគ្រឿងញៀនដោយខ្លួនឯងតែម្តង។
ការមិនយកចិត្តទុកដាក់ពីសំណាក់ឪពុកម្តាយ ដែលធ្វើអោយកូនខ្វះភាពកក់ក្តៅ ចាកចេញពីគ្រួសារទៅសេពគប់ជាមួយក្រុមប្រើគ្រឿងញៀន
គ្រួសារដែលមានអំពើហឹង្សាក្នុងគ្រួសារធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៏ផ្លួវចិត្តរបស់កូនដែលជាកត្តនាំអោយប្រឈមមុខខ្លាំងជាមួយការប្រើគ្រឿងញៀន។
១
២៧៨៨
ថ្ងៃច័ន្ទ ខែឧសភា ២៥ ២០២០
០ មតិយោបល់
សរសេរមតិយោបល់របស់អ្នក
ពាក្យទាក់ទង
Privacy Policy
About Us