តើសាសនាព្រាហ្មណ៍មានប៉ុន្មានគណៈធំៗ? អ្វីខ្លះ?

សាសនាព្រាហ្មណ៍គឺមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាបុរាណ។ ដោយប្រទេសឥណ្ឌាមានអទិទេពច្រើននាំឲ្យមានសាសនិកខ្លះពេញចិត្តអាទិទេពនេះ និងសាសនិកខ្លះពេញចិត្តអាទិទេពនោះក៏ជាហេតុនាំឲ្យមានបែងចែកគណៈរបស់អាទិទេព នឹងបែកចែកមុខងាររបស់  អាទិទេពជា៣ និកាយធំគឺ៖

១. គណៈព្រះសិវៈ ឬព្រះឥសូរ ៖ ជាអាទិទេពបង្កើតលោក គ្រប់គ្រងលោក នឹងបំផ្លាញ   លោក។ ជាគណៈព្រះសិវៈមានសាសនិកច្រើនជាងគណៈផ្សេងៗ។

២. គណៈព្រះវិស្ណុ ឬព្រះនរាយណ៍ ៖ ជាអទិទេពគ្រប់លោក និងថែរក្សាលោក។ គណៈព្រះវិស្ណុមានសាសនិកល្មមមិនច្រើនមិនតិចពេក។

៣. គណៈព្រះព្រហ្ម ៖ ជាអាទិទេពបង្កើតលោក។ គណៈព្រះព្រហ្មមិនសូវមានពេញនិយមប៉ុន្មានទេហើយព្រះព្រហ្មក៏មិនសូវមានតួនាទីអ្វីសំខាន់ដែរនៅក្នុងព្រហ្មញ្ញសាសនា។

៥២៥៣
ថ្ងៃច័ន្ទ ខែឧសភា ២៥ ២០២០
ahlen

មតិយោបល់

Sponsored Content
KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.