៤.ចូរអ្នកបញ្ជាក់ន័យខ្លីៗអំពីល្ខោន អាប៉េ ល្ខោនមហោរី ល្ខោនប្រាមោទ្យ ល្ខោនបាសាក់ ល្ខោនខោល ល្ខោននិយាយ ល្ខោនយីកេ ល្ខោនស្រមោល។

៤.បញ្ជាក់ន័យខ្លីៗអំពីៈ

   # ល្ខោនអាប៉េៈ មានដើមកំណើតនៅខេត្តកំពង់ចាម ខេត្តតាកែវភាគខាងត្បួង ខេត្តកំពង និងព្រះរាជវាំង។ គេសំដែងក្នុងពិធីបុណ្យផ្សេងៗ។
  # ល្ខោនមហោរីៈ មានដើមកំណើតនៅព្រះបរមរាជវាំងផ្ទាល់។ ល្ខោននេះអាចសំដែងរឿងបានច្រើន។ ការសំដែងមានភ្លេងនាំមុខ ហើយមានអ្នក ពោលបន្ថែមបង្ហាញតួអង្គនិមួយៗផង។
  #  ល្ខោនប្រាមោទ្យៈ សម្រាប់សំដែងរឿងខ្លីប្រកបដោយ សេចក្តីរីករាយ មិនសំដែងរឿងកំសត់ ព្រាត់ប្រាស ឬប្រើវេទមន្តច្បាំងគ្នាឡើយ។ ល្ខោននេះមានវត្តមាននៅលើទឹកដីកម្ពុជា តាំងពីមុនសម័យអង្គមកម្លេះ។
   # ល្ខោនបាសាក់ៈ មានដើមកំណើតនៅខេត្តបាសាក់ កម្ពុជាក្រោម។ ពីមុនឈ្មោះថាល្ខោនទ្រើងឃ្លោក។ ល្ខោនបាសាក់សំរាប់សំដែងរឿងបុរាណ គេច្រើនសំដែងក្នុងពិធីបុណ្យផ្សេងៗតាមវត្តអារាម និងតាមស្រុកភូមិ។
   # ល្ខោនខោលៈ មានតួសុទ្ធបុរស។ កាលពីមុនគេឃើញល្ខោនខោល សំដែងតែរឿង រាមកេរ្តិ៍ តែក្រោមមកមានសំដែងរឿងដទៃទៀតដែរ ដូចជារឿងព្រះវេស្សន្តរ រឿងព្រះសុធនកែវ មនោហ៍រា...។
  #  ល្ខោននិយាយៈ មានប្រភពមកពីបរទេស (អ៊ឺរ៉ុប)។ ល្ខោននេះច្រើនសំដែងរឿងទំនើប ទាក់ទងនឹងបញ្ហាវណ្ណៈ។
  # ល្ខោនយីកេៈ មានដើមកំណើតមកពីជ្វា។ ល្ខោននេះសំដែងរឿងបុរាណក៏បាន រឿងទំនើបក៏បាន។ គេសំដែងនៅពេលមានបុណ្យទានតាមភូមិ ឬតាមវត្តអារាម។
   #ល្ខោនស្រមោលៈ មានពីរប្រភេទគឺល្ខោនស្រមោលស្បែកធំ និង ល្ខោនស្រមោលស្បែកតូច។ ល្ខោននេះមានតាំងពីមុនសម័យអង្គមកម្លេះ។ រូបចម្លាក់ស្បែកធំគ្មានចលនាទេ ឯរូបចម្លាក់ស្បែកតូច សំរាប់សំដែងរឿង ដែលកើតមកនៅក្នុងសង្គមដូចជាការជិះជាន់កេងប្រវញ្ចរបស់ថៅកែ និងពួកអាណិគមមកលើប្រជាជន ស្លូតត្រង់ ឬករចំអកឡកឡើយអ្នកជិះជាន់។ ល្ខោនស្បែកតូចសំដែងក្នុងពិធីបុណ្យទូទៅនៅតាមស្រុកភូមិ និងវត្ថអារាម ឯល្ខោនស្បែកធំសំដែងក្នុងពិធីផ្សេងៗដូចជា ពីធីសុំទឹកភ្លៀង ចំរើនព្រជន្មចៅអធិការ ឬមាតាបិតា បូជាសពមាតាបិតា ឬចៅអធិការជាដើម។ ឯស្បែកតូចអាចសំដែងបានក្នុងកម្មវិធីបុណ្យទានទូទៅ នៅតាមភូមិ ឬតាមវត្តអារាម។

៤៦២៣
ថ្ងៃច័ន្ទ ខែឧសភា ២៥ ២០២០
ahlen

មតិយោបល់

KhmernokorPOS

ពាក្យទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2026 Khmernokor. All rights reserved.