១. ត្រូវផាកពិន័យ៦០០០០៛លើបទល្មើសដូចខាងក្រោម៖
- អ្នកបើកបរនិងអ្នករួមដំណើរព្រមទាំងកុមារអាយុចាប់ពី៣ឆ្នាំឡើងទៅមិនពាក់មួកសុវត្ថិភាពឬពាក់មិនបានត្រឹមត្រូវតាមស្ដង់ដារឬពាក់មិនដាក់គន្លឹះសុវត្ថិភាពអោយបានត្រឹមត្រូវៈការផាកពិន័យអន្ដរការណ៍ករណីល្មើសនេះត្រូវគិតតាមចំនួនជនប្រព្រឹត្តិល្មើសលើកលែងតែត្រីចក្រយានយន្ដមានដំបូលរឹងមាំបិទជិត
- បើកបរទោចក្រយានយន្តមានទំហំសីុឡាំងលើសពី១២៥សង្ទីម៉ែត្រគូបឬមានថាមពលអគ្គីសនីលើសពី១១គីឡូវ៉ាតឬទោចក្រយានយន្តសណ្ដោងរឺុម៉កឬត្រីចក្រយានយន្តឬម៉ូតូកង់បួនដែលមិនបានភ្ជាប់តាមខ្លួននូវឯកសារដើមនៃប័ណ្ណបើកបរយានយន្ដ
- ឈប់ឬចតល្មើសនឹងមាត្រាទី២៣នៃច្បាប់ចរាចរណ៍ផ្លូវគោគ
- បើកបរដោយល្បឿនកុងទ័រមិនដំណើរការ។
- បើកបរលើសល្បឿនកំណត់ចាប់ពី១ទៅ១៩គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរដឹកអ្នកដំណៀរលើសចំណុះល្មើសនឹងចំណុចទី៨នៃមាត្រាទី៨ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោគ លើកលែងករណីដឹកអ្នកជំងឺ
- បើកបរមិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់មន្រ្តីនគរបាលចរាចរណ៍។
- បើកបរដោយគ្មានកញ្ចក់មើលពីខាងក្រោយ។ ២. ផាកពិន័យ៨០០០០៛លើបទល្មើសដូចខាងក្រោម៖
- ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំលេងភ្ជាប់ទំនាក់ទំនង
- បើកបរប្រើសំលេងសូរស័ព្ទមិនត្រឹមត្រូវតាមបញ្ញត្តិច្បាប់
- បើកបរដោយដាក់តាំងភ្លើងឬភ្លើងសញ្ញានៃយានយន្ដមិនត្រឹមត្រូវតាមលក្ខះបច្ចេកទេស
- បើកបរលើសល្បើនកំណត់ចាប់ពី២០ទៅ២៩គីឡូម៉ែត្រក្នុងមួយម៉ោង ។ ៣.ផាកពិន័យ១០០០០០៛លើបទល្មើសដូចខាងក្រោម៖
- បើកបរបង្ហោះ រេចុះរេឡើង ឆាបឬ គៀរ
- បើកបរអូសជន្ទល់លើថ្នល់ ព្រលែងដៃចង្កូត ឬលើកដៃដាក់លើដៃចង្កូត
- បើកបរបញ្ចេញសំលេងខ្លាំងឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេស
- បើកបរមិនគោរពលក្ខខ័ណ្ឌសុខភាពតម្រូវអោយពាក់វ៉ែនតាដែលមានកំណត់ក្នុងប័ណ្ណបើកបរ
- បើកបរខុសទិសចរាចរណ៍ឬបើកបរជាប់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ
- បើកបរលើសល្បើនកំណត់ចាប់ពី៣០ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរល្មើសនឹងការបត់ ការជែងនិងការជៀស មួយម៉ោង
- បើកបរល្មើសនឹងសិទ្ធិអាទិភាពផ្លូវប្រសព្វ
- ប្រើភ្លើងហ្វាកូត ឬភ្លើងសញ្ញាប្ដូរទិសនៃយានយន្តមិនត្រឹមត្រូវឬកែច្នៃភ្លើងខុសបទដ្ឋានបច្ចេកទេស
- បើកបរដោយគ្មានដំណើរការភ្លើងហ្វាកូតឬភ្លើងបំភ្លឺផ្លាកលេខភ្លើងសញ្ញាប្ដូរទិស ភ្លើងហ្វាំង ។ ៤.ផាកពិន័យ១២០០០០៛ លើបទល្មើសដូចខាងក្រោម៖
- បើកបរដោយគ្មានបណ្ណបើកបរឬកកនុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូតឬ ព្យួទុកឬទុកជាមោឃះឬហួសសុពលភាព
- បើកបរដោយគ្មានបណ្ណសំគាល់ឬ|ផ្លាកលេខ
- បើកបរដោយមិនបានត្រួតពិនិត្យលក្ខណះបច្ចេកទេសយានតាមច្បាប់កំណត់
- ប្ដូរពណ៌យាយន្តដោយគ្មានការអនុញ្ញាត ឬបិទពណ៌មិនត្រឹមត្រូវតាមបណ្ណសំគាល់យានយន្ត
- ប្រើបណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន
- ប្រើផ្លាកលេខសំគាល់យានដែលរចនាខុសពីលក្ខណះដើមឬរលុបលេខឬ បាត់ផ្លាក បាត់លេខ ឬដាក់សំភារះឬវត្ថុផ្សេងៗបាំងផ្លាកលេខ។ ៥. ផាកពិន័យ១៥០០០០លើបទល្មើសដូចខាងក្រោម៖
- ចំពោះអ្នកបើកបរណាដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសំរាប់ធ្វើចរាចរណ៍ជាសាធារណះ។ ៦. ផាកពិន័យ ២៥០០០០៛ លើបទល្មើស៖
- ចំពោះអ្នកបើកបរដែលស្ថិតក្នុងភាពស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី ០,២៥ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម។ក្នុងករណីនេះត្រូវបញ្ឈប់មិនអោយបន្តដំណើរទៅមុខទៀត។។