ហេតុអ្វីបានជា​ស្រី្ត​មាន​ឈាមរដូវ​?

មនុស្ស​គ្រប់​រួប​តែងតែមាន​ការប្រែប្រួល និង​លូតលាស់​រា​ង្គ​កាយ​យ៉ាង​ឆាប់រហ័ស ដោយសារ​កត្តា​ជីវសាស្ត្រ (​ធម្មជាតិ​) និង​កត្តា​សង្គម ជាពិសេស​ក្មេងស្រី​ដែលមាន​ការលូតលាស់ ការប្រែប្រួល​សរីរាង្គរ​បស់​ខ្លួន និង​វិ​វត្ត​ន៏​ទៅតាម​ដំណាក់កាល​នីមួយៗ​។ ជាការ​ពិតណាស់​ក្មេងស្រី​នៅពេល​ចម្រើន​វ័យ (​ពេញក្រមុំ ឬ​គ្រប់ការ​) គឺមាន​ធ្លាក់​ឈាមរដូវ ហូរ​មក​តាម​ទ្វារមាស​។​ការ​មក​រដូវ​នេះ ជា​លក្ខណៈ​ធម្មជាតិ ដែល​ស្ត្រី​គ្រប់រូប​ត្រូវ​ប្រទះ​នៅក្នុង​ជីវិត​។ ដើម្បីឱ្យ​កាន់តែច្បាស់​ពី​បញ្ហា​មួយចំនួន​ជុំវិញ​ការ​មក​ឈាមរដូវ​នេះ  ទើប​នៅក្នុង អត្ថបទ​របស់​យើង​បាន​លើ​យក​បញ្ហា​នេះ​មក​បង្ហាញ ប្អូនស្រីៗ​ជាពិសេស​យុវវ័យ​ឱ្យ​កាន់តែ​យល់ដឹង​ពី​ការ​មាន​ឈាមរដូវ​របស់​ក្មេងស្រី​។​ ​ឈាមរដូវ​មាន​ប្រភព​មកពី​ក្នុង​ស្បូន​។​ក្មេងស្រី​មក​ឈាម រដូវ​ដំបូង​(​ចន្លោះ​អាយុ​ពី​៩​ឆ្នាំ​ដល់ ១៧​ឆ្នាំ​)​។ ការ​មក​ឈាមរដូវ​នេះ ជា​​លក្ខណៈ​ធម្មជាតិ​របស់​នារី​គ្រប់រូប​។​ការចាប់ផ្តើម​មក​រដូវ​មានន័យថា ក្មេងស្រី​ចាប់ផ្តើម​ពេញវ័យ និង​អាចមាន​ផ្ទៃពោះ​បាន ប្រសិនបើ​មាន​​ការ​រួមភេទ​ជាមួយ បុរស​។ ឈាមរដូវ​គឺ ជាការ​របេះ​ធ្លាក់​នៃ​ស្រទាប់​ស្តើងៗ (​ភ្នាស​ស្តើង​) ខាងក្នុង​នៃ​ស្បូន ចេញមក​ខាងក្រៅ​លាយឡំ​ជា​​មួយ​ឈាម​តាម​ ទ្វារមាស​រៀងរាល់ខែ បណ្តាលមកពី​ការប្រែប្រួល​អ័រម៉ូន​។​

ហើយ​ជាធម្មតា​វដ្ត​ឈាមរដូវ​មាន​រយះពេល​ចន្លោះ​ពី ២១​ថ្ងៃ ទៅ ៣៥​ថ្ងៃ​ម្តង (២៨​ថ្ងៃជា​មធ្យម​) វដ្ត​រដូវ​មាន​ភាពខុសៗ​គ្នា​ពី​ស្ត្រី​ម្នាក់​​ទៅ​ស្ត្រី​ម្នាក់ទៀត ជា​មធ្យម​ការធ្លាក់​ឈាមរ​ដូវ​អាច មាន​រយៈពេល​ពី ៣​ថ្ងៃ​ទៅ ៧​ថ្ងៃ​។ ជាធម្មតា ឈាមរដូវ​ធ្លាក់​ច្រើន​នៅ​ថ្ងៃទី​១​ឬ​ថ្ងៃទី​២​ហើយ​​បន្ទាប់មក​កាន់តែ​តិច​ទៅៗ​រហូតដល់​អស់​។ នៅក្នុង​កំឡុងពេល​មាន​ឈាមរដូវ​ស្ត្រី​មាន​អា​ការៈឈឺ​ក្នុង​ពោះ ឈឺ​ដោះ អារ​ម្ម​ណ៏​មួម៉ៅ​ឬ​មានការ​​ឈឺ ក្បាល​តិចតួច ស្ត្រី​មួយចំនួន​មានការ​ឈឺចាប់ (​ឈឺពោះ​ផ្នែក​ខាងក្រោម​) ក្នុងអំឡុងពេល​មាន​ឈាមរដូវ​ដោយសារ​ការ​កន្ត្រាក់​នៃ​ស្បូន ស្ថានភាព​នេះ​ជា​រឿង​ធម្មតា​នៃ​ការ​មក​ឈាមរដូវ​របស់​ស្ត្រី​។​

ការ​មក​ឈាមរដូវ​របស់​មនុស្ស​ស្រី

​ការ​មក​ឈា​រដូវ​អាចមាន​ការឈឺ​ពោះ​ចំពោះ​ស្ត្រី​មួយចំនួន​តែ​វា​មិនមែនជា​ជំងឺ​នោះទេ ហើយ​ស្ត្រី​អាចធ្វើ​ការហាត់​ប្រាណ ធ្វើការ​សម្រាក វា​អាច​កាត់បន្ថយ​ការឈឺ​ចាប់បាន ករណី​ដែល​មិន​បាត់​ស្ត្រី​អាច​ប្រើ​ថ្នាំ បំបាត់​ការឈឺ​ចាប់បាន​។​ក្នុងកំឡុងពេល​មក​ឈាមរដូវ​ស្ត្រី​គួរតែ​ធ្វើ​អនាម័យ​ដូចជា​៖​ត្រូវធ្វើ​ការសម្អាត​ប្រដាប់ភេទ​ជាមួយ​ទឹកស្អាត​យ៉ាងតិច​ឱ្យបាន ៣ ឬ ៤ ដង​ក្នុង​មួយថ្ងៃ និង​ត្រូវ​ផ្លាស់ប្តូរ​ប្រើ​សំឡី​អនាម័យ​ឱ្យបាន​ញឹកញាប់​ពី (៣ ទៅ​៤ ដង​ក្នុង​១​ថ្ងៃ​) តែបើ​ប្រើ​កំណាត់សំពត់​ត្រូវ​បោកគក់​សម្អាត​ជាមួយ​ទឹក​និង​សាប៊ូ​ហើយ ហាល​ឱ្យ​ត្រូវ ពន្លឺ​ថ្ងៃ ។​ចៀសវាង​ការ​ហែល​ទឹក​ត្រពាំង ឬ​ទឹកទន្លេ​ដែល​កខ្វក់​។​​មាន​ចំនុច​មួយចំនួន​ដែល​ស្ត្រី​គួរ​ចងចាំ ប្រសិនបើ​ការ​មក​ឈាមរដូវ​បន្ត​ក្នុង​រយៈពេល លើសពី ៨ ថ្ងៃ ឬ​មាន​ឈាម​ធ្លាក់​ខ្លាំង​ខុសពី​ធម្មតា  រាំងរដូវ​២ ទៅ​៣​ខែ ស្ត្រី​ត្រូវ​ទៅ​ពី​គ្រោះ​យោបល់​ជាមួយ មិត្តភក្តិ ឪពុកម្តាយ អាណាព្យាបាល អ្នកគ្រូ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ឬ គ្រូពេទ្យ​ជំនាញ​នៅ​គ្លីនិក​អង្គការ​រ៉ា​ក់ ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​៕ ប្រភព រ៉ាក់ Rhac

១២៩៧
ថ្ងៃច័ន្ទ ខែមីនា ០៧ ២០២២
sreylen kosal

មតិយោបល់

KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.