តើយើងអាចគ្រប់គ្រងការចាញ់កូនបានដោយរបៀបណាខ្លះ?​

ស្ត្រីភាគច្រើនមានអាការៈចង់ក្អួតចង្អោរអំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះដែលគេហៅថា «ការចាញ់កូន»។ រោគសញ្ញានេះ អាចនឹងមានភាពធូរស្រាលនៅពេលអាយុផ្ទៃពោះកាន់តែច្រើន។

អ្នកជំនាញបានណែនាំវិធីមូយចំនួនដែលអាចជួយគ្រប់គ្រងការចាញ់កូន ដូចខាងក្រោម៖

  • បរិភោគអាហារគ្មានជាតិហឹរ ដែលសម្បូរវីតាមីនបេប្រាំមួយ (B6) រួមទាំងស្រូវសាឡីទាំងមូល និងគ្រាប់ធុញ្ញជាតិ ឬផ្លែឈើដូចជា ចេក ល្ហុង សាច់ត្រី និងសាច់គ្មានជាតិខ្លាញ់
  • នៅពេលព្រឹកក្រោកពីគេង សូមទុកពេលឱ្យច្រើនដើម្បីក្រោកចេញពីគ្រែ។ សូមព្យាយាមញ៉ាំអ្វីដែលមិនធ្វើឱ្យឆ្អែតពេក តាមដែលអាចធ្វើទៅបានដូចជា នំ ឬអាហារសម្រន់នៅពេលព្រឹក
  • នៅពេលរសៀល សូមទទួលទានអាហារតិច តែច្រើនដងជាជាងបរិភាគច្រើនៗ
  • បរិភោគទឹក ៣០នាទីមុនពេលញ៉ាំអាហារជាជាងអំឡុងពេលញ៉ាំអាហារ
  • ជៀសវាងអាហារ ឬក្លិនដែលធ្វើឱ្យចង្អោរដែលអាចបង្កតែធ្ងន់ធ្ងរ
  • គេងឱ្យបានច្រើន
  • ជៀសវាងអាហារហឹរ និងអាហារខ្លាញ់។
២៩៥
ថ្ងៃច័ន្ទ ខែមីនា ០៧ ២០២២
sreylen kosal

មតិយោបល់

KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.