តើព្យញ្ជនៈខ្មែរមានប៉ុន្មានតួ? សូមបង្ហាញ

១៧៥២
ថ្ងៃអាទិត្យ ខែមីនា ០៣ ២០២៤
ICE Restore

ចម្លើយ

avatar

Yura Vandy

ព្យញ្ជនៈខ្មែរៈ មាន ៣៣តួ ចែកជា៥វគ្គ និង១សេសវគ្គគឺ ៖

  • វគ្គ ក មាន ក ខ គ ឃ ង ។
  • វគ្គ ច មាន ច ឆ ជ ឈ ញ ។
  • វគ្គ ដ មាន ដ ឋ ឌ ឍ ណ ។
  • វគ្គ ត មាន ត ថ ទ ធ  ន ។
  • វគ្គ ប មាន ប ផ ព ភ ម ។
  • ១សេសវគ្គ មាន យ រ ល វ ស ហ ឡ អ ។ 

ក្នុងនោះព្យញ្ជនៈពួកអមាន ១៥តួគឺ ក ខ ច ឆ ដ ឋ ណ ត ថ ប ផ ស ហ ឡ អ។ ​ព្យញ្ជនៈពួកអ៊​មាន ១៨តួគឺ គ ឃ ង ជ ឈ ញ ឌ ឍ ទ ធ ន ព ភ ម យ រ ល វ។

  • គូព្យញ្ជនៈខ្មែរៈ មាន ២២គូគឺ (កគ) (ខឃ) (ង៉ង) (ចជ) (ឆឈ) (ញ៉ញ) (ដឌ) (ឋឍ) (ណន)(តទ) (ថធ) (បប៊) (ប៉ព) (ផភ) (ម៉ម) (យ៉យ) (រ៉រ) (ឡល) (វ៉វ) (សស៊) (ហហ៊) (អអ៊)។
  • សញ្ញាព្យញ្ជនៈខ្មែរៈ មាន ៤៤ ឬ៤៦គឺ ក គ ខ ឃ ង៉ ង ច ជ ឆ ឈ ញ៉ ញ ដ ឌ ឋ ឍ ណ ន ន៉ ត ទ ថ ធ ប ប៊ ប៉ ព ផ ភ ម៉ ម យ៉ យ រ៉ រ ឡ ល ល៉ វ៉ វ ស ស៊ ហ ហ៊ អ និងអ៊ ។
  • សូរព្យញ្ជនៈខ្មែរៈ មាន ២១សូរគឺ (កគ) (ខឃ) (ង៉ង) (ចជ) (ឆឈ) (ញ៉ញ)  (ដឌ) (ឋឍថធ) (ណន) (តទ) (បប៊) (ប៉ព) (ផភ) (ម៉ម) (យ៉យ) (រ៉រ) (ឡល) (វ៉វ) (សស៊) (ហហ៊) (អអ៊)។

Reference: https://sloekrit.blogspot.com/2018/06/blog-post_67.html

KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.