តើសូរ្យគ្រាស និងចន្ទគ្រាសខុសគ្នាដូចម្តេច?ហេតុអ្វីបានជាបាតុភូតនេះ មិនកើតឡើងរៀងរាល់ខែ?

សូរ្យគ្រាស​ និង ចន្ទគ្រាសខុសគ្នាត្រង់

  • សូរ្យគ្រាស
    • កើតឡើងនៅពេលថ្ងៃ
    • កើតឡើងនៅពេលព្រះចន្ទ ស្ថិតនៅចន្លោះភពផែនដី និង ព្រះអាទិត្យ ហើយសម្រោលនៃព្រះចន្ទចោលមកផ្នែកណាមួយ នៃភពផែនដី។
  • ចន្ទគ្រាស
    • កើតឡើងនៅពេលយប់
    • កើតឡើងនៅពេលផែនដីស្ថិតនៅចន្លោះ ព្រះចន្ទ និង ព្រះអាទិត្យ ហើយសម្រោលនៃភពផែនដីចោលមកលើព្រះចន្ទ។ បានជាបាតុភូត មិនកើតឡើងរៀងរាល់ខែ ព្រោះ ដោយសារគន្លងរបស់ព្រះចន្ទជុំវិញ ភពផែនដីទ្រេតប្រហែល ៥ដឺក្រេ ពីគន្លងបង្កើតដោយផែនដីជុំវិញព្រះអាទិត្យ។​​ ការទ្រេតនេះគឺល្មមគ្រប់គ្រាន់ឲ្យទីតាំងព្រះចន្ទ​ ចេញពីសម្រោលរបស់ផែនដីនៅពេលខែពេញវង់ និង​ ភពផែនដី ចេញពីសម្រោលរបស់ព្រះចន្ទនៅពេលខែដាច់។
១៩៨៩២
ថ្ងៃព្រហស្បតិ៍ ខែកញ្ញា ០៩ ២០២១
serey

មតិយោបល់

KhmernokorPOS

ពាក្យទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.