តើលោហៈមានលក្ខណៈរូបដូចម្ដេច?

១៤៨៥
ថ្ងៃសៅរ៍ ខែមីនា ០២ ២០២៤
Sokhom Khoeun

ចម្លើយ

avatar

Yura Vandy

អាតូមក្នុងលោហៈតម្រៀបគ្នាយ៉ាងណែននិងទៀងទាត់។លោហៈភាគច្រើនមានដង់ស៊ីតេធំ ។ ​​​​លោហៈអាច ផែឬហូតជាលួសបាន ដោយសារតែស្រទាប់អាតូមរបស់វារអិលលើគ្នាទៅវិញទៅមកបានដោយងាយ ។

  • លោហៈចម្លងចរន្តអគ្គីសនីបានល្អៈលោហៈចម្លងចរន្តអគ្គីសនីបានល្អដោយសារតែអេឡិចត្រុងសេរី​របស់​វាធ្វើចលនាតាមបណ្ដាញក្រាមលោហៈ​។លោហៈដែលចំលងចរន្តអគ្គីសនីបានល្អជាងគេគឺប្រាក់។ បន្ទាប់មកទៀតគឺលោហៈទង់ដែង។ប៉ុន្តែជាទូទៅគេប្រើលោហៈទង់ដែងជាអង្គធាតុចំលងព្រោះវាមានតំលៃថោក និងសំបូរក្នុងធម្មជាតិ។
  • លោហៈមានចំនុចរំពុះនិងចំនុចរលាយខ្ពស់ៈលោហៈមានចំនុចរំពុះនិងចំនុចរលាយខ្ពស់ ព្រោះវាត្រូវ ការថាមពលយ៉ាងច្រើនដើម្បីបំបែកសម្ព័ន្ធដ៏រឹងមាំរបស់ ។  នៅក្នុងសរសៃអំពូលអគ្គីសនីគេប្រើលោហៈ តង់ស្តែន(W) (វារលាយនៅ3410℃) ចំពោះលោហៈបារត (Hg) រលាយនៅសីតុណ្ហភាព -39℃ និងជា អង្គធាតុរាវនៅសីតុណ្ហភាពបន្ទប់ (20-25℃) ។

Reference: vuthratha.wordpress.com

KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.