តើការសិក្សាចំណេះដឹងទូទៅ ផ្ដល់សារប្រយោជន៍ដូចម្ដេចខ្លះចំពោះអ្នកសិក្សា?

ការសិក្សាចំណេះដឹងទូទៅ ផ្ដល់សារប្រយោជន៍ចំពោះអ្នកសិក្សាដូចជា៖

  • ចេះច្នៃប្រឌិតវប្បធម៌បរទេសស្របចណូលចិត្តខ្មែរ និង បណ្ដុះមនោសញ្ចតនាថែរក្សាការពារសម្បត្តិជាតិ
  • មានទុនសម្រាប់បកស្រាយពន្យល់មហាជន និង ផ្សាភ្ជាប់វប្បធម៌ជាតិ និង អន្តរជាតិ ក្នុងការងារអប់រំទូទៅ
  • ស្គាល់ច្បាស់ពីប្រភព និង លក្ខណៈវប្បធម៌ជាតិ ដើម្បីលើកតម្កើង និង ចេះផ្សព្វផ្សាយ វប្បធម៌ខ្មែរ ព្រមជាមួយការទប់ស្កាត់វប្បធម៌ពាលា
  • ធ្វើការអប់រំផ្សព្វផ្សាយបន្ដ ពីវិធានការការពារបរិស្ថាន ថែរក្សាសុខភាព អនុវត្តច្បាប់ គោរពសិទ្ធិប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់តម្លៃអត្តសញ្ញាណ និង ព្រលឹងជាតិ
  • ចេះរស់នៅក្នុងសង្គមសីលធម៌ គុណធម៌ ចរិយាធម៌ លុបបំបាត់ការរើសអើង ប្រកាន់វណ្ណៈ ប្របកដោយកិត្តិយស និង សេចក្ដីថ្លៃថ្នួរ
  • មានសាមគ្គីភាព សមូហភាព ចេះអប់រំទូន្មានខ្លួនក្នុងការប្រើប្រាស់សិទ្ធិសេរីភាព និង ជំរុញការការពារ ការប្រើប្រាស់ និង អភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ
  • មានមនសិការវិជ្ជាជីវៈ ប្រកបរបរសុចរិត ស្គាល់ពីតួនាទីភារកិច្ច និង ស្វ័យកែលម្អខ្លួនឯងជាប្រចាំ
  • រួមកម្លាំងគ្នាលុបបំបាត់ភាពក្រីក្រ និង អភិវឌ្ឍសង្គម៕
២១៣៦
ថ្ងៃអាទិត្យ ខែវិច្ឆកា ០៥ ២០១៧
អង កុសល

មតិយោបល់

KhmernokorPOS

ពាក្យទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.