វប្បធម៌សន្ដិភាព ជាភាវៈទ្រទ្រង់នូវការសាបព្រោះ បណ្ដុះបណ្ដាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្ស ស្របតាមលទ្ធិប្រជាធិបតេយ្យ និង ព្រះពុទ្ធសាសនា។
វប្បធម៌សន្ដិភាព មានអត្ថប្រយោជន៍ចំពោះសង្គមខ្មែរ៖
- អប់រំមនុស្សឲ្យគោរពជិវិតសព្វយ៉ាង លើកកម្ពស់សេចក្ដីថ្លៃថ្នូរ និង លុបបំបាត់ការរើសអើង ដោយមិនប្រកាន់អ្វីទាំងអស់
- អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហិង្សា មានខន្ដីសន្ដោស លំបង់អស្មិមានះ មានព្រហ្មវិហារធម៌ក្នុងខ្លួន
- អប់រំមនុស្សឲ្យគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិ ចេះគោរពច្បាប់ ធ្វើឲ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ
- អប់រំមនុស្សឲ្យចេះអភិវឌ្ឃ ប្រកបទៅដោយនិរន្តរភាព ទាំងសម្ភារ ចំណេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឃនភាពនៃជីវិត និង សុភមង្គល៕