រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានសារៈសំខាន់ដូចជា៖
- ធានាឲ្យមានស្ថេរភាពសង្គម និង មានតុល្យភាពរវាងអំណាចទាំងបីគឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង នីតិវិនិច្ឆ័យ (តុលាការ)
- ធានាព្រះរាជាណាចក្រកម្ពុជា មិនអាចបំបែកបាន
- ធានាឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ៗ គ្មានការរំលោភបំពានពីអ្នកដទៃ
- ធានាប្រជាពលរដ្ឋមានសិទ្ធិពេញលេញខាងជំនឿសាសនា និង អាចចូលរួមធ្វើនយោបាយ និង បង្កើតសហគមន៍
- ធានាឲ្យមានសិទ្ធិកាន់កាប់កម្មសិទ្ធិឯកជន
- ធានាអាយុជីវិតពលរដ្ឋ ដោយពុំមានការកាត់ទោសប្រហារជីវិតឡើយ
- ផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋ ចូលរួមអភិវឌ្ឍសហគមន៍ និង ប្រទេសជាតិរបស់ខ្លួន
- ផ្ដល់សិទ្ធិជ្រើសរើសតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតជាសកល
- ជាគោលនយោបាយធំបំផុត សម្រាប់ជាប្រទីបដឹកនាំប្រទេសជាតិឲ្យមានអភិវឌ្ឍន៍ ជឿនលឿន៕