តើធាតុសំខាន់ៗអ្វីខ្លះ ដែលជះឥទិ្ធពលដល់ការបង្កើតវប្បធម៌របស់ជនជាតិនីមួយៗ?

ធាតុសំខាន់ៗ ដែលជះឥទិ្ធពលដល់ការបង្កើតវប្បធម៌របស់ជនជាតិនីមួយៗមាន ៤ គឺ៖

១. កត្តាពលកម្មៈ

ពលកម្មជាសកម្មភាពដែលមានបំណងរបស់មនុស្ស។ អ្វីៗទាំងអស់ដែលមនុស្សទទួលបានក៏ដោយសារពលកម្ម ស្វាមនុស្សក្លាយជាមនុស្សក៏ដោយសារពលកម្ម។ ដោយសារការឆ្លងកាត់បទពិសោធន៍ពីសម័យកាលមួយទៅសម័យកាលមួយទៀតធ្វើអោយមនុស្សធ្វើពលកម្មខួរក្បាល និងរូបរាងកាយបង្កើតបាននូវបញ្ញាស្មារតីចេះកសាង ចេះច្នៃប្រឌិតសំភារៈទំនើបឡើង ឆ្ពោះទៅរកភាពសុក្រិត។ ចំនុចទាំងអស់នេះ ហើយជាធាតុមួយដែលសំរេចបង្កើតនៅវប្បធម៌ ឧទាហរណ៍៖ អង្គរវត្ត ជាស្នាដៃដ៏ពិសិដ្ឋ ឆ្លងកាត់ការឆ្នៃប្រឌិតនៃពលកម្ម របស់ប្រជាជនខ្មែរយើង ។

២. កត្តាភូមិសាស្រ្តៈ

ដើម្បីរស់រានមានជីវិតមនុស្សត្រូវការចាំបាច់នូវធម្មជាតិ រួចទាញផលពីធម្មជាតិ មកបំពេញនូវតំរូវការរបស់ខ្លួនវិញ។ លក្ខណៈធម្មជាតិ ភូមិសាស្រ្ត ទឹកដី ព្រៃភ្នំ បឹងបួរ និងអាកាសធាតុ សុទ្ធសឹងតែមានឥទិ្ធពលមកលើមនុស្ស ងាយស្រួលក្នុងការរស់នៅក៏ដូចជា ក្នុងការងារពលកម្ម ទាំងអស់នេះជាទំនាក់ទំនងផ្នែកវប្បធម៌ ។

៣. កត្តារបបសង្គមៈ

របបសង្គមនាំឲ្យមានការប៉ៈពាល់ដល់ការបង្កើតវប្បធម៌របស់ជាតិមួយក្នុង ដំណាក់កាលប្រវត្តិសាស្រ្តណាមួយ។ ការរីកចំរើនរបបសង្គមវាផ្លាស់ប្ដូតាមបែបផែនផលិតកម្មអ្នកដែល ក្ដាប់មធ្យោបាយផលិតកម្មពិតជាក្ដោបក្ដាប់នៅស្មារតីអ្នកនោះហើយមានសិទ្ធិបែងចែកភោគផលផលិត កម្មវប្បធម៌អរិយធម៌ជាមនសិការសង្គមនៃរចនាសម័្ពន្ធចាំបាច់តត្រូវតែបំរើការគ្រប់គ្រងក្នុងសង្គមនោះ ។

៤. កត្តាសាសនាៈ

សាសនាមកពីពាក្យសាសនៈ (ការអប់រំ ទូន្មាន ប្រៀនប្រដៅ) ឥទិ្ធពលនៃ សាសនានៅក្នុងសង្គមខ្មែរមានច្រើនរួមមាន៖

  • ព្រហ្មញ្ញសាសនា រឺសាសនាព្រាហ្មណ៍ មានកំណើតមកពី ប្រទេសឥណ្ឌា
  • ពុទ្ធសាសនា រឺ សាសនាព្រះពុទ្ធ មានកំណើតមកពីប្រទេសឥណ្ឌា
  • គ្រិស្តសាសនា មានកំណើតមកពីប្រទេសសេរ៉ី
  • អ៊ីស្លាមសាសនា មានកំណើតមកពីប្រទេសអារ៉ប
  • សាសនាតាវ មានកំណើតមកពីប្រទេសចិន
  • សាសនាស៊ិនតូ មានកំណើតមកពីប្រទេសជប៉ុន

សរុបមក វប្បធម៌បានកើតឡើងក្រោមឥទ្ធិពលគំនិតច្នៃប្រឌិត និងពលិកម្មរបស់មនុស្ស ដើម្បីសំរបខ្លួនតាមធាតុផ្សេងៗនៃធម្មជាតិ សាសនា និងរបបសង្គម៕

៩៣៧៥
ថ្ងៃសុក្រ ខែវិច្ឆកា ២៤ ២០១៧
អង កុសល

មតិយោបល់

KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.