ចូរនិយាយជារួម តើរបបសាធារណរដ្ឋខ្មែរ (លន់ នុល) បានដួលរលំដោយសារមូលហេតុអ្វី?

ចូរនិយាយជារួមគឺ របបសាធារណរដ្ឋខ្មែរ (លន់ នុល) បានដួលរលំដោយសារ៖

  • ជារបបមួយដែលគ្មានស្ថេរភាពនយោបាយ និង សេដ្ឋកិច្ច
  • ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែងទាំងអស់
  • ជារបបដែលរស់រានបានដោយផ្អែកលើជំនួយសហរដ្ឋអាមេរិច
  • រដ្ឋបាលទូទាំងប្រទេសមិនអាចគ្រប់គ្រងបាន
  • ប្រជាពលរដ្ឋភៀសសឹកមកប្រមូលផ្តុំគ្នានៅទីក្រុងភ្នំពេញ ដោយជីវភាពត្រដាប ត្រដួស ហើយអ្នកដឹកនាំគ្មានជំហរដោះស្រាយ
  • ទំនិញគ្រប់ប្រភេទ បានឡើងថ្លៃហួសកម្រិតមិនអាចចុះថ្លៃបាន
  • ខ្មែរចាត់ទុកខ្មែរគ្នាឯងជាសត្រូវ ដោយសារការលាបពណ៌ពីប្រទេសក្រៅ
  • ការកើនឡើងវិបត្តិសង្គម ពោលគឺចោរកម្ម ភាពអត់ឃ្លាន ភាពអាណាធិបតេយ្យ ជំងឺអតិផរណា ភាពឥតការងារធ្វើ...។
៦០២០
ថ្ងៃអង្គារ ខែធ្នូ ០៥ ២០១៧
អង កុសល

ពាក្យទាក់ទង

លន់ នុល

មតិយោបល់

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.