តើមេដឹងនាំជាន់ខ្ពស់ខ្មែរក្រហមណាខ្លះដែលត្រូវបានធ្វើការកាត់ក្តីរួចហើយ?

នៅឆ្នាំ ១៩៧៩ មានការកាត់សេចក្តីអំពើប្រល័យពូជសាសន៍នៅទីក្រុងភ្នំពេញដែលគេស្គាល់ ថាជាតុលាការប្រជាជនបដិវត្តន៍។ តុលាការនេះបានកាត់ទោសលោក អៀង សារី និងលោក ប៉ុល ពត ហើយបានរកឃើញថា ពួកគេទាំងពីរនេះជាប់ពិរុទ្ធខាងឧក្រិដ្ធប្រល័យពូជសាសន៍ ប៉ុន្តែអ្នកទាំងពីរមិនមានវត្តមាននៅចំពោះមុខតុលាការទេ ហើយក៏មិនបានទទួលទោសពីកំហុសដែលខ្លួនបានប្រព្រឹត្តនោះដែរ។

នៅឆ្នាំ ១៩៩៦ ព្រះមហាក្សត្របានប្រទានការអនុគ្រោះទោសចំពោះ លោកអៀង សារី ដែលបានទទួលការប្រកាសទោស នៅពេលដែលតុលាការប្រជាជនបដិរត្តន៍បានកាត់ទោសគាត់ពីបទប្រល័យពូជសាសន៍។

នៅឆ្នាំ ១៩៩៧ ពួកខ្មែរក្រហមខ្លួនឯងផ្ទាល់បានកាត់ទោស ប៉ុល ពត ពីបទឧក្រិដ្ឌដែលគាត់បានប្រព្រឹត្ត ក្នុងរង្វង់អង្គការរបស់គេក្រោយឆ្នាំ ១៩៧៩។

៥៥៧០
ថ្ងៃអង្គារ ខែមករា ០៩ ២០១៨
អង កុសល

មតិយោបល់

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.