តើកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ធល្អ មានលក្ខណៈសម្បត្តិដូចម្តេចខ្លះ?

ក.លក្ខណៈសម្បតិ្តមិត្តល្អ

  • អប់ខ្លួនឱ្យបានល្អធ្វើជាគំរូដល់មិត្តភក្តិ
  • មានទំនាក់ទំនងល្អជាមួយមិត្តភក្តិទាំងក្នុងនិងក្រៅថ្នាក់
  • ចេះដាស់តឿន មិត្តភក្តិដែលគេចឬបោះបង់ការសិក្សា
  • មានចិត្តអំណត់រាល់ភាពមិនល្អ ឬ បាតុភាពមិនល្អ
  • មិនរើសអើងចំពោះមិត្តភក្តិ

ខ.កូនល្អ

  • ជាកូនដែលមានអត្តចរិកស្លួតបូត សុភាពរាបសា ទន់ភ្លន់
  • ស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំ ចាស់ព្រឹទ្ធាចរ្យ ព្រះសង្ឃ
  • ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថាន
  • ចូលចិត្តអប់រំកាយ កីឡា ដើម្បីសុខភាព
  • ចេះសន្សំសំចៃថវិកា និង ថែរក្សាសម្ភារ
  • ចេះជួយរក្សាកិត្តិយលគ្រួសារ

គ.សិស្សល្អ

  • មានសេចក្តីព្យាយាមរៀនសូត្រ
  • គោរពបទបញ្ជាផ្ទៃក្នុងសាលា
  • មានស្មារតីស្រាវជ្រាវ
  • ចូលរួមសកម្មភាពសង្គម
  • មិនបង្កការលំបាកដល់សាលា
  • ជួយថែរក្សាបរិស្ថានសាលា

ឃ.ពលរដ្ធល្អ

  • អត្តចរិកឬកពារ
  • សីលធម៌រស់នៅល្អ
  • ចេះគោរពច្បាប់និងអនុវត្តច្បាប់
  • មិនបង្កការលំបាកដល់សង្គម
  • ចូលរួមអភិវឌ្ឃន៍សហគមន៍
  • គោរពសិទ្ធិអ្នកដទៃ
  • ថែរក្សាសិទ្ធិអ្នកដទៃ
  • ថែរក្សាសម្បត្តិសាធារណៈ
  • មានមោទភាពចំពោះសង្គមជាតិ
១៦៤២៦
ថ្ងៃពុធ ខែមករា ១៧ ២០១៨
អង កុសល

មតិយោបល់

Sponsored Content
KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.