ចូរនិយាយអំពីការអនុវត្តគោលការនយោបាយភូមិ ឃុំមានសុវត្តិភាពរបស់រាជរដ្ធាភិបាលកម្ពុជាបច្ចុប្បន្ន។ តើពលរដ្ធត្រូវធ្វើអ្វីខ្លះដើម្បីធ្វើឱ្យភូមិឃុំមានសុវត្ថិភាព?

ក.ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពរបស់រាជរដ្ធាភិបាលកម្ពុជាបច្ចុប្បន្នគឺ

  • គ្មានអំពើចោរកម្ម លួច ប្លន់ ឆក់
  • គ្មានក្មេងទំនើងគ្រប់ប្រភេទ
  • គ្មានល្បែងស៊ីសងគ្រប់ប្រភេទគ្មានអំពើហិស្សានិងគ្មានបទល្មើសគ្រប់ប្រភេទ
  • គ្មានការជួញដូរកុមារ ពេស្យាចារ និងគ្មានការជួញដូរមនុស្ស
  • គ្មានការជួញដូរគ្រឿងញៀន ចែកចាយនិងផលិត

ខ.ដើម្បីធ្វើឱ្យភូមិឃុំ សង្កាត់មានសុវត្ថភាពពលរដ្ធម្នាក់ៗ

  • ត្រូវរាយការណ៍ពីកន្លែងលាក់ខ្លួនរបស់ជនខិលខូច ឧ.ឧក្រិដ្ធជន
  • ត្រូវហ៊ាននិយាយការពិតពីអ្វីដែលកើតមានឡើងភូមិរបស់ខ្លួន
  • ត្រូវទូរស័ព្ទឱ្យកម្លាំងសមត្ថកិច្ចបានដឹងពីកន្លែងលាក់និងលក់គ្រឿងញៀន
  • ត្រូវសហការជាមួយអាជ្ញាធមរដែនដីនិងប្រជាពលរដ្ធឱ្យបានល្អ
  • ត្រូវគោរពច្បាប់ប្រទេសខ្លួនឱ្យបានត្រឹមត្រូវ
  • ត្រូវមានភ្នាក់ងារជាអចិន្ត្រៃយ៍ក្នុងការត្រួតពិនិត្យជាប្រចាំថ្ងៃ

ដូចនេះដើម្បីឱ្យមានឃុំ-សង្កាត់មានសុវត្ថិភាពប្រជាពលរដ្ធម្នាក់ៗត្រូវរូមគ្នាលប់បំផុតសកម្មភាពដូចជា

  • លួចឆក់ ប្លន់ គ្រប់ប្រភេទ
  • ការផលិតជួញដូរមនុស្សនិងអំពើអានាចារគ្រប់ប្រភេទ
  • ក្មេងទំនើងនិងអំពើហិស្សា
  • ការលេងល្បែងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
២១៩៦
ថ្ងៃពុធ ខែមករា ១៧ ២០១៨
អង កុសល

មតិយោបល់

Sponsored Content
KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.