តើអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរយើង? ចូររៀបរាប់។

បណ្តាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានដូចជា៖

  • ភ្លេងជាតិ៖ ចម្រៀងជាតិ ទង់ជាតិ សញ្ញាជាតិ ឬព្រះលច្ឆករ ឬព្រះសង្ហារ
  • ភាសា៖ ភាសា អក្សរ លេខ គ្រាមភាសា ការនិយាយស្តី ពាក្យពេចន៍ សូរសៀង(សំនៀង)
  • សិល្បៈ ៖ ប្រភេទ សិល្បៈ គំនិតនិយម ទៅតាមតំបន់
  • ក្បាច់ចម្លាក់៖ ក្បាច់ភ្ញីវល្ល៍ ភ្លីភ្លើង ភ្ញីទេព...
  • របាំ៖ ឆាំយ៉ាំ ត្រុដិ គោះត្រឡោក គោះអង្រែ នេសាទ ជូនពរ ព្រះរាជទ្រព្យ ទន្សោសគោព្រៃ រាំវង់ រាំក្បាច់
  • តូរ្យតន្ត្រី៖ ពិណពាទ្យ ក្លងខែក អារក្ស គងស្គរ អាយ៉ៃ ចាប៉ី...
  • កាយវិការ៖ អាយ៉ៃរឿង យីកេ ល្ខោនបាសាក់ ល្ខោនខោល...
  • ស្តាបត្យកម្ម៖ ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល ផ្ទះរោងឌឿន ប្រាសាទ ទំបន់ទឹក គូទឹក អាងទឹក
  • សិល្បៈសម្តីនិយាយ៖ កំណាព្យបទ កាកគតិ ពំនោល បន្ទោលកាក ព្រហ្មគិត ពាក្យ៧ កម្រងកែវ
  • សិល្បៈរូប៖ ស្បែកធំ ស្បែកតូច
  • ឧបករណ៍តន្ត្រី៖ ទ្រ សម្ភោរ ស្គរ រនាត ឃឹម សាដៀវ ខ្លុយ ប៉ី
  • មធ្យោបាយផលិត៖ រទេះគោរ រទេះសេះ ក្បាលកិន ត្បាល់ក្តឿង ត្បាល់បុក កីតម្បាញ
  • ខេត្តុបករណ៍៖ នង្គ័ល រនាស់ កណ្តៀវ ក្រង់ ជង្រុក សង្រែ បង្គីរ ដោក..
  • នេសាទុបករណ៍៖ លប ទ្រូ លាយ ជុច អង្រុត ឈ្នាង សន្ទួច លាន់
  • ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ៖ វែក ចង្ក្រាន ឆ្នាំង ខ្វាន់ ផ្តិលខាត់ ផ្តិលស្ពាន់ ត្រឡោក កញ្ច្រែង ភាជន៍ ក្អម ពួច ពាង ក្រឡរ ផើង ស្មុក សាជី តោក ហិបស្លា ដន្លាប់...
២៤៣៦
ថ្ងៃអង្គារ ខែមករា ៣០ ២០១៨
អង កុសល

មតិយោបល់

KhmernokorPOS

ពាក្យទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2026 Khmernokor. All rights reserved.