ខ្មែរនគរ
តើទណ្ឌកម្មវិន័យមន្ត្រីរាជការមានប៉ុន្មានវិន័យ? ចូររៀបរាប់។
ទណ្ឌកម្មវិន័យមន្ត្រីរាជការមាន ២ វិន័យដូចតទៅ៖
ទណ្ឌកម្មវិន័យទីមួយ
ស្តីបន្ទោស
ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
ផ្លាស់ដោយបង្ខំវិធានវិន័យ
លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់
ទណ្ឌកម្មវិន័យទីពីរ
ស្តីបន្ទោសជាទម្ងន់បណ្តាលឱ្យលុបចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ បើសិនជាមានចុះឈ្មោះហើយឬធ្វើឱ្យយឺតក្នុងការតម្លើងឋានន្តរស័ក្តិ ឬថ្នាក់ ក្នុងថេរៈវេលាមួយមានការកំណត់ តែមិនត្រូវឱ្យលើសពី ២ឆ្នាំ ក្នុងការតម្លើងឋានន្តរស័ក្តិ ឬថ្នាក់តាមវេនជ្រើសរើស ឬតាមវេនតីតភាព។
ដាក់ឱ្យនៅទំនេរគ្មានបៀវត្សមិនឱ្យលើសពីមួយឆ្នាំ
បន្ថយឋានន្តរស័ក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់
ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឃប់ពិការងារដោយបង្ខំ
បណ្តេញចេញពីមុខតំណែងរាជការ
០
២៧៤០
ថ្ងៃអង្គារ ខែកុម្ភៈ ០៦ ២០១៨
០ មតិយោបល់
សរសេរមតិយោបល់របស់អ្នក
ពាក្យទាក់ទង
Privacy Policy
About Us