តាមរយៈទំនាញសូរ តើព្យញ្ជនៈខ្មែរចែកចេញជាប៉ុន្មាន?

៦៦
ថ្ងៃសៅរ៍ ខែធ្នូ ២៣ ២០២៣
Somi Yun

ចម្លើយ

តាមលក្ខណៈខ្យល់ ព្យញ្ជនៈចែកចេញជា៖

  • ព្យញ្ជនៈខ្យល់ស្ទះ មានៈ កខគឃចឆជឈដឋឌឍតថទធបផពភប៉ប៊អអ៊។
  • ព្យញ្ជនៈខ្យល់ច្រមុះ មានៈ ងង៉ញញ៉ណនន៉មម៉។
  • ព្យញ្ជនៈខ្យល់បង្ហូរត្រដុស មានៈ យយ៉ររ៉លល៉ឡវវ៉សស៊ហហ៊។

ទំនាញសូរពាក្យមួយព្យាង្គគឺជាឥទ្ធិពលរវាងព្យញ្ជនៈទី១ពួកអពួកអ៊ នឹងព្យញ្ជនៈទី២ពួកអពួកអ៊ ដើម្បីទាញបានសូរពួកអពួកអ៊ដូចគ្នា។

១. ស្ទះអ   +   ស្ទះអ៊  >  ពួកអ៊ ឧៈ ក្ឌ ខ្ជ ឆ្គ ថ្គ...

២. ស្ទះអ   +  ច្រមុះអ៊  > ពួកអ ឧៈក្ង ក្ន ក្ម ខ្ញ ខ្ន...

៣. ស្ទះអ  +  បង្ហូរអ៊ > ពួកអ ឧៈ ក្រ ខ្យ ច្រ ឆ្ល...

៤.  ច្រមុះអ៊  +  ស្ទះអ  >  ពួកអ ឧៈ ម្ក ម្ខ ម្ដ ម្អ...

៥.  ច្រមុះអ៊  +  ច្រមុះអ  >  ពួកអ ឧៈ ម្ង៉ ម្ញ៉...

៦.  ច្រមុះអ៊  +  បង្ហូរអ  >  ពួកអ ឧៈ ម្យ៉ ម្ល៉ ម្ស...

៧.  បង្ហូរអ  +  ស្ទះអ៊  >  ពួកអ៊ ឧៈ ស្គ ស្ទ ស្ព...

៨.  បង្ហូរអ  +  ច្រមុះអ៊  >  ពួកអ ឧៈ ស្ង ស្ន ស្ម...

៩.  បង្ហូរអ  +  បង្ហូរអ៊  >  ពួកអ ឧៈ ស្រ ស្ល ស្វ...

១០. បង្ហូរអ៊  +  ស្ទះអ  >  ពួកអ ឧៈ ល្ក ល្ខ ល្ប...

១១. បង្ហូរអ៊  +  ច្រមុះអ  >  ពួកអ ឧៈ ល្ម៉

១២. បង្ហូរអ៊  +  បង្ហូរអ  >  ពួកអ ឧៈ ល្ហ  វ្ហ... 

 

ទំនាញសូរពាក្យមួយព្យាង្គ មានតែ១២រូបមន្តនេះទេ។ ហើយត្រូវចែកចេញជាពីរគឺ៖*ករណីមានទំនាញសូរៈ ព្យញ្ជនៈទី១កំណត់សូរស្រៈ មានបួនរូបមន្ត៖ 

១. ស្ទះអ  +  ច្រមុះអ៊ > ពួកអ 

២. ស្ទះអ  + បង្ហូរអ៊ > ពួកអ 

៣. បង្ហូរអ  + ច្រមុះអ៊ > ពួកអ 

៤. បង្ហូរអ  + បង្ហូរអ៊ > ពួកអ

 

ក្រៅពីនោះសុទ្ធតែស្ថិតក្នុងករណីគ្មានទំនាញសូរទាំងអស់។*ករណីគ្មានទំនាញសូរៈ ព្យញ្ជនៈទី២កំណត់សូរស្រៈ។

Reference: Facebook(NIE/Psis)

Sponsored Content
KhmernokorPOS

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.