តើសិល្បៈខ្មែរ ចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

សិល្បៈខ្មែរ ចែកចេញជា ៧ ប្រភេទគឺ៖

  • សិល្បៈស្ថាបត្យកម្ម    សិល្បៈប្រភេទនេះបានដល់ការសាងសង់ផ្ទះ រមនីយដ្ឋាន អាគារ និងប្រាសាទ ។

  • សិល្បៈចម្លាក់    សិល្បៈប្រភេទនេះបានដល់ការសូនរូបស្មិត ជាងទង គឺការយកសម្ភារៈផ្សេងៗដូចជា ឈើ លោហធាតុ ដី… មកកែច្នៃជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ ឬការធ្វើឱ្យចេញជារូបផ្សេងៗ ។

  • សិលុ្បៈគំនូរ   សិល្បៈប្រភេទនេះបានដល់ការគូសវាស ផាត់ពណ៌ទៅលើវត្ថុផ្សេងៗដើម្បីឱ្យចេញជារូបភាពតាមចំណង់ចំណូលចិត្ត ហើយក៏ជាទីចាប់អារម្មណ៍ផងដែរ ។

  • សិល្បៈតន្រី   សិល្បៈប្រភេទនេះបានដល់សិល្បៈដែលស្ដែងចេញតាមរយៈឧបករណ៍ផ្សេងៗដែលអាចបន្លឺសូរសំឡេងពីរោះជាទីចាប់ចិត្ត ចាប់អារម្មណ៍ ហើយធ្វើឱ្យរំភើបឬកើតទុក្ខតាមរយៈសូរសំឡេងនេះ ។

  • សិល្បៈរបាំ   សិល្បៈប្រភេទនេះបានដល់ការបញ្ចេញកាយវិការប្រកបដោយគំនិតច្នៃប្រឌិត មានលក្ខណៈទន់ភ្លន់តាមចចង្វាក់ភ្លេងដែលធ្វើឱ្យមនុស្សទូទៅចង់ទស្សនា ។

  • សិល្បៈអក្សរសិល្ប៍   សិល្បៈប្រភេទនេះបានដល់ការតែងនិពន្ធឱ្យចេញជាសាច់រឿងដើម្បីបម្រើអ្នកអាន អ្នកស្ដាប់ ហើយអាចធ្វើឱ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍រំភើបញាប់ញ័រ ឬកើតក្ដីមិនសប្បាយចិត្តដោយសារសាច់រឿង ។

  • សិល្បៈភាពយន្ត   សិល្បៈប្រភេទនេះបានដល់ភាពយន្ត កុន ល្ខោន ដែលស្ដែងចេញតាមរយៈរូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំងដែលធ្វើឱ្យមនុស្សមានចិត្តរំភើបញាប់ញ័រ សប្បាយ ឬកើតទុក្ខ ។  ចំពោះខ្មែរយើង សិល្បៈប្រភេទនេះមានតាំងពីយូរយាណាស់មកហើយដែលគេស្គាល់តាមរយៈល្ខោនស្បែក ។

៥០៧៥៩
ថ្ងៃអាទិត្យ ខែវិច្ឆកា ០៥ ២០១៧
អង កុសល

ពាក្យទាក់ទង

សិល្បៈ

មតិយោបល់

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.