តើភ្លេងជាតិខ្មែរមានចំណងជើងដូចម្តេច? ចែកជាប៉ុន្មានវគ្គ? មានអត្ថន័យយ៉ាងដូចម្តេច? ក្នុងរជ្ជកាលណា?

ភ្លេងជាតិខ្មែរមានចំណងជើងថា “នគររាជ” និពន្ធដោយសម្ដេចសង្ឃរាជ ជួន ណាត ចែកចេញជាបីវគ្គគឺៈ

  • វគ្គទី១ ”សូមពួកទេវតា…បុរាណថ្កើនថ្កាន”មានន័យថា និយាយអំពីតេជៈបារមីរបស់ព្រះមហាក្សត្រខ្មែរក្នុងការគ្រប់គ្រងដែនដី ប្រជារាស្រ្តនិងការកសាងនូវអរិយធម៌រុងរឿង។
  • វគ្គទី២ ”ប្រាសាទសិលា…យួអង្វែងហើយ”មានន័យថា និយាយអំពីភាពរុងរឿងនៃជនជាតិខ្មែរនាសម័យមហានគរ រហូតដល់បច្ចុប្បន្ន ដែលបានផ្តល់កិត្យានុភាពដ៏រន្ទីតាមរយៈប្រាសាទសិលា ដែលកើតឡើងដោយបញ្ញាញាណសាមគ្គីភាព និងទឹកចិត្តស្នេហាជាតិរបស់បុព្វបុរសយើង។
  • វគ្គទី៣ ”គ្រប់វត្តអារាម…ជាមហានគរ”មានន័យថា អប់រំកូនចៅខ្មែរជំនាន់ក្រោយអោយបន្តវេនក្នុងការគោរព និងជឿជាក់លើព្រះពុទ្ធសាសនា ដែលជាសក្ខីភាពមួយបានធ្វើ អោយសង្គមខ្មែរយើងមានការរីកចំរើន និងផ្តល់នូវឧត្តមប្រយោជន៍គ្រប់បែបយ៉ាង។

បទនគររាជ(Royal Kingdom) ត្រូវបាននិពន្ធដោយសម្ដេចសង្ឃរាជ ជួន ណាត

  • វគ្គទី១៖ ការបួងសួងដល់ទេព្តា សូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងខ្លា មានទសពិធរាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្តនិងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណមកដោយរុងរឿង។
  • វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
  • វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់ទីវត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរ តាំងពីសម័យដូនតារៀងរហូតមក បើយើងជឿជាក់ និងប្រតិបត្តិតាមដូនតា យើងនឹងថ្កុំថ្កើងរុងរឿងដូចសម័យមហានគរ។

ក្នុងរជ្ជកាល ព្រះបាទសម្តេចនរោត្តម សីហនុវរ្ម័ន នៅថ្ងៃទី ២០ ខែ កក្តដា ឆ្នាំ ១៩៤១

៨៧០៥
ថ្ងៃច័ន្ទ ខែវិច្ឆកា ០៦ ២០១៧
អង កុសល

ពាក្យទាក់ទង

ចំរៀងជាតិ

មតិយោបល់

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.