ចម្រៀងគោរពទង់ជាតិរបស់យើងបច្ចុប្បន្ន៖
ក. វគ្គទី១
ការបួងសួងដល់ទេពតា សូមឲ្យជួយរក្សាព្រះមហាក្សត្រខ្មែរ ប្រកបដោយបារមីខ្លាំងក្លាមានទសពិធរាជធម៌ ដែលបានដឹងនាំកសាងប្រាសាទអង្គរ និងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង។
ខ. វគ្គទី២
ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងនឹងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានភ័ព្វព្រេងសំណារបស់កម្ពុជា។
គ. វគ្គទី៣
ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់វត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរតាំងពីដូនតារៀងរហូតបើយើងជឿជាក់និងប្រតិបត្តិដូនតាយើងនឹងថ្កុំថ្កើសរុងរឿងដូចសម័យមហានគរ។
ពាក្យទាក់ទង
ទង់ជាតិ