ចូរសរសេរឲ្យបានត្រឹមត្រូវនូវវគ្គទីពីរនៃបទគោរពទង់ជាតិខ្មែរហើយពន្យល់ពីមនោសញ្ចាតនាដែលកវីបានបង្កប់ នៅក្នុងវគ្គនេះឲ្យបានល្មមស្តាប់បាន?

បទ “នគររាជ” វគ្គទី២៖

ក.ប្រាសាទសិលា   កំបាំងកណ្តាលព្រៃ   គួរឲ្យស្រមៃ   នឹកដល់យលសក្តិ   មហានគរ   ជាតិខ្មែរដូចថ្ម   គង់វង្សនៅល្អ   រឹងបឹងជំហរ   យើងសង្ឃឹមពរ   ភ័ព្វព្រេងសំណាង របស់កម្ពុជា មហារដ្ធកើតមាន   យូរអង្វែងហើយ។

ខ.មនោសញ្ចេតនា របស់ព្រះរាជកវី តាមរយៈបទខាងលើ យើងចែកជាបួនផ្នែក៖

  • ផ្នែកទី១៖ “ប្រាសាទសិលា   កំបាំងកណ្តា” ប្រាសាទថ្មទាំងឡាយដែលប្រកដដោយក្បូរក្បាច់ចំលាក់ល្អ វិចិត្រស្ថិតនៅបាំងបិទក្នុងព្រៃ...។
  • ផ្នែកទី២៖ “គួរឲ្យស្រមៃ   នឹកដល់យលសក្តិ   មហានគរ” ឃើញប្រាង្គប្រាសាទទាំងនោះធ្វើឲ្យនឹកស្រមៃដល់សម័យមហា នគរដែលខ្មែរជាប្រទេសមហាអំណាច មានកេរ្តិ៍ឈ្មោះកិត្យានុភាព ដ៏ល្បីល្បាញនៅតំបន់អាស៊ីអាគ្នេយ៍។
  • ផ្នែកទី៣៖ “ជាតិខ្មែរដូចថ្ម   គង់វង្សនៅល្អ   រឹងបឹងជំហរ” គឺប្រៀបធៀបជាតិខ្មែរមិនឲ្យរង្គោះរង្គើបានឡើយ រឹងប៉ឹងដូចថ្មប្រាសាទ ដោយពុំអាចមានអ្វីមួយមកបំបែកបំបាក់ ពូជខ្មែរ ជាតិខ្មែរ ទឹកដីខ្មែរ ឲ្យរង្គោះរង្គើបានឡើយ។
  • ផ្នែកទី៤៖ “យើងសង្ឃឹមពរ   ភ័ព្វព្រេងសំណាង   មហារដ្ធកើតមាន   យូរអង្វែងហើយ” អ្នកនិពន្ធផ្តល់សេចក្តីសង្ឃឹម ចំពោះការកសាងវាសនារបស់ខ្លួន និងមាតុភូមិខ្លួនដើម្បីតាក់តែងរដ្ធនេះ ឲ្យត្រឡប់ទៅជារដ្ធដែលសម្បូរទៅដោយគម្ពីរ ក្បួនច្បាប់នានាឥតខ្ចោះចន្លោះឡើយ។

សន្និដ្ធាន៖ បទចម្រៀងនេះមានសូរសៀងពិរោះ ហើយបន្ថែមការរំលឹកដាស់តឿន កុលបុត្រកុលធីតាខ្មែរឲ្យត្រូវចេះ ស្រលាញ់ ការពារសម្បតិ្តជាតិ មរតដូនតា ហើយត្រូវមានសង្ឃឹម និងជឿជាក់មុតមាំចំពោះខ្លួនឯង និងជនរួមជាតិ ចំពោះការអភិវឌ្ឃជាតិនាពេលបច្ចុប្បន្ន និងអនាគត។

១៣៦៧
ថ្ងៃអង្គារ ខែមករា ០៩ ២០១៨
អង កុសល

មតិយោបល់

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2025 Khmernokor. All rights reserved.