គេថា “សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ”។ ចូរបំភ្លឺដោយលើកឧទាហរណ៍មកបញ្ជាក់។

គេថា “សង្គមខ្មែរ ជាសង្គមមាតាធិបតេយ្យ”

ពាក្យថា សង្គមមាតាធិបតេយ្យ មានន័យថា បណ្តុំ ឬ ក្រុមមនុស្សដែលប្រកាន់យកមេ ឬ ម្តាយជាធំ។

  • តាមរយៈន័យខាងលើនេះ សំដៅលើប្រទេសកម្ពុជា ដែលប្រកាន់យកស្ត្រីជាធំ។ គំនិតដែលយល់ដូច្នេះ គឺជាការ ត្រឹមត្រូវ ព្រោះថា តាំងពីអតីតកាលរៀងមកដល់បច្ចុប្បន្នយើងឃើញថា ឥទ្ធិពលរបស់ស្រ្តីពិតជាមានកម្លាំងខ្លាំងក្លា
  • យើងក្រលេមើលទៅក្នុងប្រវត្តិសាស្ត្រខ្មែរនាអតីតកាល ស្តេចទី១របស់ខ្មែរសម័យនគរភ្នំ ប្រទេសយើងមានស្តេច ស្រីមួយអង្គគឺព្រះនាងលីវយី ជាមេដឹកនាំដ៏ឆ្នើម ហើយជាមេទ័ពដ៏អង់អាក្លាហាន
  • សម័យមហានគរព្រះនាងឥន្រ្ទទេវីជាឧត្តមមេហសីដែលបានជួយរាជកិច្ចរបស់ព្រះបាទជ័យវរ្ម័នទី៧ធ្វើឱ្យនគរខ្មែរល្បីរន្ធឺ
  • ការនិយមមេ បុព្វបុរសខ្មែរប្រើប្រាស់ពាក្យមេដាក់មុខពាក្យផ្សេងៗ។ ក្នុងស្ថាបត្យកម្មសំណង់ប្រាសាទក៏គេយកពាក្យ មេដាក់ពីមុខដូចជា ប្រាសាទមេបុណ្យខាងកើត មេបុណ្យខាងលិខ
  • ជំនឿមេអារក្ស មេធ្មប់។ ទំនៀមទម្លាប់ប្រពៃណី ក្រមុំចូសម្លប់
  • ក្នុងសុភាសិតខ្មែរក៏បានលើកបង្ហាញឱ្យឃើញពីតម្លៃស្រ្តីដែរដូចជា ស៊ូស្លាប់បាកុំឱ្យស្លាប់មេ សំណាបយោដីស្រីយោងបុរស ជាដើម។
  • បច្ចុប្បន្ននេះទៀតសោត ស្ត្រីខ្មែរបានធ្វើមន្ត្រី រដ្ធមន្ត្រី ប្រធានក្រុមហ៊ុន តាមក្រសួងស្ថាប័ននានា ហើយស្ត្រីខ្លះ មានបញ្ញាឈ្លាសវៃមិនចាញ់បុរសនោះឡើយ។
  • បើនិយាយពីស្រ្តីដែលជាមេផ្ទះវិញ មានសមត្ថភាព ធ្វើការបានច្រើនដែលច្រើនពោលពាក្យថាស្រ្តីធ្វើការ១០០ជំពូក ដែលបុរសមិនអាចធ្វើបាន។ មួយចំណែកទៀត ការអាកាត់សេចក្តីលំបាកក្នុងគ្រួសារខ្មែរបច្ចុប្បន្ន គឺស្រ្តីនេះឯងជាអ្នកចេញមុខ។ ឧបមាថាមានគេមកស្តីដណ្តឹងកូន បើប្តីថាឱ្យ ស្ត្រីថាមិនឱ្យគឺប្តីពិតជាតាមប្រពន្ធ។ សេចក្តីដូចជា បានរៀបរាប់រួចមកអាចបានជាភស្តុតាងថាស្រ្តីខ្មែរក្នុងសម័យណាមួយក៏ដោយនៅតែដើរតួរសំខាន់ក្នុងសង្គមពិតមែន។
៤៧១៩
ថ្ងៃពុធ ខែមករា ១៧ ២០១៨
អង កុសល

មតិយោបល់

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.