ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ? ចូរបង្ហាញពីសារៈសំខាន់និងការអនុវត្តរបស់វា?

លទ្ធិប្រជាធិបតេយ្យជាលទ្ធិដែលផ្តល់អំណាចដល់ប្រជាជនជាធំ ក្នុងការសម្រេចជោគ វាសនាប្រទេសជាតិ ឲ្យស្របតាមតម្រូវការ ឆន្ទៈ  និងបំណងប្រាថ្នារបស់ប្រជាជន។ លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ ជាច្រើនដូចជា៖

 • ផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសតំណាងខ្លួនមានសិទ្ធិបង្កើតសមាគម ក្រុមហ៊ុន មូលនិធិ ឬអង្គការសង្គមផ្សេងៗ ដើម្បីបម្រើដល់ប្រជាជនទប់ទល់អំពើពុករលួយ ជំរុញអភិបាលកិច្ចល្អ និងការពារសេរីភាព។
 • ផ្តល់សេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ តាមរយៈការសរសេរ ការនិយាយ ការផ្សព្វ  ផ្សាយ ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។
 • ធានាសិទ្ធិសេរីភាពក្នុងការហូបចុកអនាម័យ ការសិក្សាការថែរក្សាសុខភាព…ស្ថិតក្នុងក្របខណ្ឌ  នៃច្បាប់។គោលការណ៍ល្អៗក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យមាន៖
  • មានសមភាពមិនរើសអើងប្រកាន់វណ្ណៈ ពណ៌សម្បុរ និងការទទួលខុសត្រូវខ្ពស់ដោយបំពេញភារកិច្ច តាមតួនាទី ឋានៈ យុត្តិធម៌។
  • ផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង(ការនិយាយស្ដី បញ្ចេញមតិវែកញែកទាមទារឲ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរាស្ដ្រ។
  • មានភាតរភាពយោគយល់ អធ្យាស្រ័យមិនរំលោភបំពានអ្នកដទៃ។
  • មានសិទ្ធិចូលរួមប្រជុំ ការអប់រំ ការជឿលើសាសនា ការបង្កើតសមាគម និងផ្តល់សិទ្ធិលើវិស័យ សេដ្ឋកិច្ច និងម្ចាស់ កម្មសិទ្ធិ។
  • មានការបោះឆ្នោតគោរពលទ្ធផលឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
  • មាននីតិអាជ្ញាគ្រប់គ្រងច្បាប់មានតុលាការ ជំហរអព្យាក្រិត។
  • មានពហុបក្សជាច្រើន ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រង។
  • មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តភារកិច្ចតាមតួនាទីរៀងៗខ្លួន។
២៨២០
ថ្ងៃពុធ ខែមីនា ២៩ ២០២៣
អង កុសល

មតិយោបល់

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.