ដើម្បីជ្រើសរើសដៃគូបន្តពូជសម្រាប់អនាគតដែលប្រកដដោយសុភមង្គល តើគេត្រូវគោរព តាមលក្ខខណ្ឌដូចម្តេចខ្លះ?

ដើម្បីជ្រើសរើសដៃគូបន្តពូជសម្រាប់អនាគតដែលប្រកដដោយសុភមង្គលពួកគេត្រូវគោរពតាមលក្ខខណ្ឌខាងក្រោម៖

ក.លក្ខខណ្ឌសំភារៈ

  • បុរសស្រ្តីត្រូវមានសុខភាពល្អ ត្រូវពិនិត្តសុខភាព(ឈាម) ជាមុនសិនមុនពេលរៀបអាពាហ៍ពិពាហ៍
  • ត្រូវមានចំណេះវិជ្ជា មានសមត្ថភាពក្នុងការប្រកបការងារចិញ្ចឹមគ្រួសារ
  • ត្រូវមានធនធានដើម្បីផ្គត់ផ្គង់គ្រួសារ

ខ.លក្ខខណ្ឌវេទនា

  • ត្រូវមានសញ្ចេតនាចំពោះគ្នាទៅវិញទៅមក
  • ចៀសវាងអាពាហ៍ពិពាហ៍ដោយបង្ខំចិត្តដែលនាំមកនូវការលែងលះគ្នានាពេលក្រោយ។

គ.លក្ខខណ្ឌសង្គម

  • ត្រូវរៀបអាពាហ៍ពិពាហ៍តាមទំនៀមទំលាប់ប្រពៃណីសាសនាតាមការនិយមរបស់គ្រួសារទាំងសងខាង។
  • ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍

ឃ.លក្ខខណ្ឌសីលធម៌វិជ្ជាឬសីលលក្ខខណ្ឌ

  • ត្រូវមានចិត្តស្មោះត្រង់នឹងគ្នា(ស្មោះមួយនិងមួយមិនព្រួយឆ្លងអេដស៍)
  • ត្រូវគោរពសិទ្ធិបន្តពូជ សិទ្ធិសំរេចចិត្ត យោគយល់គ្នា
  • ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពគ្នាទៅវិញទៅមក
  • មិនប្រើអំពើហិស្សាដាក់គ្នា
១៥៦៩
ថ្ងៃពុធ ខែមករា ១៧ ២០១៨
អង កុសល

ពាក្យទាក់ទង

យុវជន

មតិយោបល់

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.