តើនីតិរដ្ឋប្បវេណី និង នីតិព្រហ្មទណ្ឌមានលក្ខណៈខុសប្លែកគ្នាយ៉ាងដូចម្តេច?

ភាពខុសប្លែកគ្នា នៃនីតិរដ្ឋប្បវេណី និង នីតិព្រហ្មទណ្ឌ:

នីតិរដ្ឋប្បវេណី គឺជាផ្នែកមួយនៃនីតិឯកជនដែលគ្រប់គ្រងតែទៅលើទំនាក់ទំនងរដ្ឋប្បវេណី រួមមាន ទំនាក់ទំនងសិទ្ធិលើទ្រព្យសម្បត្តិ ទំនាក់ទំនងសិទ្ធិលើបំណុល ទំនាក់ទំនងកិច្ចសន្យា ការទទួលខុសត្រូវក្រៅកិច្ចសន្យា (ការទទួលខុសត្រូវក្នុងអំពើអនីត្យានុកូល) អំពីទំនាក់ទំនងគ្រួសារ ឬ ទំនាក់ទំនងញាតិ និង សន្តតិកម្ម ជាដើម) រវាងរូបវន្តបុគ្គល និង នីតិបុគ្គលឯកជន។

រីឯនីតិព្រហ្មទណ្ឌវិញ គឺជាផ្នែកមួយនៃនីតិសាធារណៈ ដែលជាទូទៅ បញ្ញត្តិអំពី ការទទួលខុសត្រូវព្រហ្មទណ្ឌ អំពីអំពើដែលជាបទល្មើសព្រហ្មទណ្ឌ អំពីធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ អំពីចំណាត់ថ្នាក់នៃបទល្មើសព្រហ្មទណ្ឌ អំពីរបៀបរបបនៃការដាក់ទណ្ឌកម្ម និង កំរិតនៃទណ្ឌកម្ម ដែលត្រូវផ្តន្ទាទោសទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើស អំពីយុត្តិកម្មនៃបទល្មើស អំពីការប្រកាសទោស និង ការអនុវត្តទោស អំពីការអនុគ្រោះទោស និង ការលើកលែងទោសជាទូទៅ ជាដើម ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យសង្គមមួយមានរបៀបរៀបរយ មានសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ និង ការពារបាននូវសិទ្ធិ សេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ក៏ដូចជា ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។

២៤៧៨
ថ្ងៃសុក្រ ខែមេសា ១៦ ២០២១
អង កុសល

ពាក្យទាក់ទង

ច្បាប់

មតិយោបល់

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.