ហេតុអ្វី ពួកអឺរ៉ុបនាំគ្នាមកកាន់តំបន់អាស៊ី?

ពួកអឺរ៉ុបមកកាន់តំបន់អាស៊ីព្រោះ៖

  • លោក ម៉ាកូឡូ បានធ្វើរាជទូតរបស់ម៉ុងហ្គោលប្រចាំនៅប្រទេសចិនអស់១០ឆ្នាំជាង នៅស.វឬី១៣ ។ រួចលោកបានវិលត្រឡប់ទៅវិញ អឺរ៉ុបវិញ ។ នៅក្នុងនោះលោកបាននិយាយពីភោគផលធនធាន និងមានមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសចិនឲ្យពួកអឺរ៉ុបបានដឹង ហើយពួកអឺរ៉ុបក៏បានចាប់អារម្មណ៍ពីមាសនិងភោគទ្រព្យដ៏ច្រើននៅក្នុងប្រទេសចិន រួចពួកគេក៏បានស្វែងរកផ្លូវមកប្រទេសចិន តាមការនិយាយរបស់លោកម៉ាកូប៉ូឡូ ។
  • នៅស.វទី១៥.១៦ ពួកអឺរ៉ុបបានចាប់ផ្តើមរុករកផ្លូវមកកាន់តំបន់ផ្សេងៗ រួមទាំងប្រទេសចិនផង ។
  • នៅស.វទី១៦.១៧ ពួកអឺរ៉ុបបានមកដល់ឥណ្ឌា និងចាប់ផ្តើមដណ្តើមទឹកដី ធនធាន ភោគទ្រព្យ ... នៅលើទឹកដីប្រទេសឥណ្ឌា ។
  • មកដល់ស.វទី១៧.១៨ ពួកអឺរ៉ុបបានមកដល់អាស៊ីអាគ្នេយ៍ ហើយពួកគេបានជន់ចិត្តនឹងទិញរបស់របរយ៉ាងច្រើនទៅលក់នៅអឺរ៉ុប ។ ទំនិញភាគច្រើន គឺគ្រឿងទេស ( គ្រឿងក្រអូប ) យកទៅលក់នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុបបានចំណេញយ៉ាងច្រើន ។
  • នៅកំឡុងស.វទី១៨,១៩ ពួកអឺរ៉ុបបានចាប់ផ្តើម ដាក់អាណានិគម នៅឥណ្ឌានិងតំបន់ផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដើម្បីគាបសង្កត់យកធនធាននិងភោគទ្រព្យទាំងនោះទៅលក់នៅអឺរ៉ុប ដោយមិនចាំបាច់ទិញយកទៅលក់ទៀតទេ គឺបង្ខំយកតែម្តង ។
  • មកដល់ស.វទី១៩.២០ ទើបពួកអឺរ៉ុបបានមកដល់ប្រទេសចិន និងបានដាក់អាណាកនិគមនៅទីនេះដោយបានចែកកប្រទេសចិនជា ៨តំបន់ត្រួតត្រារៀងខ្លួន ។

អស់រយៈពេលជិត៣សតវត្ស ដែលពួកអឺរ៉ុបធ្វើដំណើរមកប្រទេសចិន ដើម្បីស្វែករកមាស និងភាគទ្រព្យដ៏សម្បូរបែប ដែលលោកម៉ាកូប៉ូឡូបាននិយាយ ។ ប៉ុន្តែ ដោយជក់ចិត្តនឹងភកទ្រព្យនៅឥណ្ឌា និងអាស៊ីអាគ្នេយ៍ក៏មិនបានទៅដល់ចិនងាយរហូតដល់ ស.វទី១៩.២០

៥៨៨៨
ថ្ងៃអង្គារ ខែមីនា ០៨ ២០២២
sreylen kosal

ពាក្យទាក់ទង

វប្បធម៌ទូទៅ

មតិយោបល់

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.