តើវប្បធម៌បរទេសបានជះឥទ្ធិពលដូចម្តេចចំពោះយុវជនខ្មែរ? ក្នុងនាមជាគ្រូបង្រៀនចូរបង្ហាញពីវិធានការទប់ស្កាត់?

ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរមាន :

  • តន្ត្រីញាក់ញ័រខុសពីខ្មែរ និងសម្ភារៈបរទេសនិយម។
  • ភាពយន្តអាសអាភាស ឆក់ប្លន់កាប់ចាក់ ឃោរឃៅ ល្បិចកល់ ដ៏អាក្រក់។
  • មូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ។
  • ឫកពារ មាយាទបរទេស(ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ និងដើរលោតៗ។
  • អត្តចរិត ទំនៀមទម្លាប់ ឥរិយាបថបរទេសខុសពីខ្មែរ។

វិធានការទប់ស្កាត់វប្បធម៌បរទេសមាន :

  • បណ្តុះស្មារតីស្រលាញ់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិទៅដល់យុវជនតាមសាលារៀន   ទីសាធារណៈ​ និងទប់ស្កាត់វប្បធម៌ឥតប្រយោជន៍។
  • បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ ជាទីពេញនិយម និងរួបរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិ។
  • ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឲ្យសុក្រិត និងអប់រំ សីលធម៌ក្នុង ការរស់នៅឲ្យថ្លៃថ្នូរ ឧត្តុងឧត្តម។
  • អប់រំសីលធម៌ទាំងប្រាំ(ខ្លួនឯង គ្រួសារ សង្គម វិជ្ជាជីវៈ អន្តរជាតិ និងពន្យល់ហេតុ ផលរវាង សីលធម៌ និងអសីលធម៌។
  • អប់រំព្រំប្រទល់សិទ្ធិ និងច្បាប់ ដល់យុវជនព្រមទាំងទំនួលខុសត្រូវគឺដើម្បីលុបបំបាត់អនាធិបតេយ្យក្នុងសង្គម។
  • អប់រំឲ្យស្គាល់ និងស្រលាញ់លក្ខណៈ និងអត្តសញ្ញាណជាតិព្រមគ្នាជាមួយការទប់ស្កាត់ការវាយបកលើវប្បធម៌បរទេសមិនល្អ។
៨៧៣៥
ថ្ងៃសៅរ៍ ខែសីហា ១៤ ២០២១
អង កុសល

មតិយោបល់

សួស្តីលោកគ្រូ តើ Font អក្សរលោកគ្រូប្រើមានឈ្មោះអ្វី អក្សរស្អាតណាស់ប្អូន ចង់ដឹងលោកគ្រូ

Sponsored Content
KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.