ដូចម្តេចដែលហៅថាសង្គ្រាមត្រជាក់?

២០៣៤
ថ្ងៃព្រហស្បតិ៍ ខែកុម្ភៈ ២២ ២០២៤
Haruki

ពាក្យទាក់ទង

ចំណេះដឹងទូទៅ

ចម្លើយ

avatar

Yura Vandy

សង្គ្រាមត្រជាក់ គឺជាជម្លោះ ដែលកើតឡើងដោយភាពតានតឹង និងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត ព្រមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួនចាប់តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៤០ ដល់ដើមទសវត្សឆ្នាំ១៩៩០។ ក្នុងកំលុងពេលនេះ ភាគីនៃកំពូលមហាអំណាច ទាំងពីរបានស្ដែងឡើងនូវបក្សសម្ព័ន្ធយោធា មធ្យោបាយឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឧស្សាហកម្មកម្រិតខ្ពស់ និង ការប្រកួតប្រជែងផ្នែកបច្ចេកវិជ្ជា ។ កំពូលមហាអំណាចទាំងពីរ បានចំណាយថវិកាយ៉ាងច្រើនក្នុងការការពារ ការរត់ប្រណាំងសព្វាវុធ និងសង្គ្រាមដោយប្រយោលជាច្រើនទៀត។

ទោះបីជាសហរដ្ឋអាមេរិក និង សហភាពសូវៀត បានរួមគ្នាប្រឆាំងប្ស៊ីប្លុកមហាអំណាចណាស៊ីស ក្នុងកំលុងសង្គ្រាមលោកលើកទី២។ ប្រទេសទាំងពីរ បានខ្វែងគំនិតគ្នាយ៉ាងស្រួចស្រាល់ លើប្រធានបទជាច្រើន ទាំងក្នុងពេល និងក្រោយពេលសង្គ្រាម ជាពិសេសក្រោយពេលចប់សង្គ្រាមលោកលើកទី២។ សង្គ្រាមបានបំផ្លិចបំផ្លាញ និងធ្វើឲ្យមហាអំណាចខ្លះបានធ្លាក់ចុះ មានតែសហរដ្ឋអាមេរិក និង សហភាពសូវៀត ប៉ុណ្ណោះដែលបានក្លាយទៅជាកំពូលមហាអំណាចទាំងវិស័យ យោធា សេដ្ឋកិច្ច បច្ចេកវិជ្ជា និង នយោបាយ។ នៅក្នុងការបែកបាក់នៃពិភពលោកនេះ ប្រទេសជាច្រើនបានងាកទៅរកប្លុកមួយក្នុងចំណោមកំពូលមហាអំណាចទាំងពីរ ។

Reference: https://artsandculture.google.com/entity/m01w1sx?hl=km

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.