តើសង្គ្រាមសីវិលនៅប្រទេសកម្ពុជា នាសម័យសាធារណរដ្ឋខ្មែររយៈពេល ៥ ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់១៩៧៥ បានបង្កផលវិនាសកម្មអ្វីខ្លះ ដល់ប្រទេសជាតិ ប្រជាជន និងមាតុភូមិ?

សង្គ្រាមសីវិលនៅប្រទេសកម្ពុជា នាសម័យសាធារណរដ្ឋខ្មែររយៈពេល ៥ ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់១៩៧៥ បានបង្កផលវិនាសកម្មអ្វីខ្លះ ដល់ប្រទេសជាតិ ប្រជាជន និងមាតុភូមិដូចជា៖

  • ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថាន អំពើចោរកម្ម ហឹង្សា អាណាធិបតេយ្យ ការអត់ឃ្លាន អតិផរណាសាច់ប្រាក់ និង ទំនិញ
  • កុមារជាច្រើនត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសារការអត់ឃ្លាន និង ជម្ងឺ...
  • ប្រជាជនកម្ពុជា ១លាននាក់ ត្រូវបានស្លាប់ និង របួស
  • ប្រជាជននៅតាមបណ្តាខេត្ត មួយចំនួន ភ័យខ្លាចហើយភៀសខ្លួនមកភ្នំពេញ
  • បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សង្គម និង សេដ្ឋកិច្ច ពី ៧០% ទៅ ៨០% ត្រូវបានបំផ្លាញទាំងស្រុង
  • វាលស្រែក្លាយជាចំការម៉ីន និង អណ្តៅគ្រាប់បែក បេ ៥២(B-52)
  • បំផ្លាញ ឬស គល់ប្រព័ន្ធអប់រំពោលគឺ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបិទទ្វារ លែងដំណើរការ
  • សំណង់អាគារសាធារណៈ រោងចក្រឧស្សាហកម្ម និង កៅស៊ូ ត្រូវបានបំផ្លាញ និង បាត់បង់ ធ្វើអោយសង្គមជាតិ ទាំងមូលមានលក្ខណៈអសកម្មក្នុងការអភិវឌ្ឍន៍ជាតិ។
១៨០៥៣
ថ្ងៃអង្គារ ខែធ្នូ ០៥ ២០១៧
អង កុសល

មតិយោបល់

KhmernokorPOS

សំណួរដែលទាក់ទង

Download Khmernokor app

Google Play

Follow Khmernokor

Copyright © 2024 Khmernokor. All rights reserved.